logo logo
banner1
គណៈកម្មាធិការសភាអឺរ៉ុប ស្នើឱ្យទប់ស្កាត់ការប្រើប្រាស់ថវិការបស់ សហភាពអឺរ៉ុបដោយមិនត្រឹមត្រូវ ពីសំណាក់ប្រទេសហុងគ្រី
 

រូបភាពសភាសហភាពអឺរ៉ុប

សភាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការសេរីភាពរបស់ពលរដ្ឋនៃសភាអឺរ៉ុប បានអនុម័តលើពង្រាងរបាយការណ៍មួយស្តីពីការប្រកាន់ខ្ជាប់របស់ហុងគ្រី ចំពោះតម្លៃរបស់សហភាព អឺរ៉ុប និងនីតិរដ្ឋ ដោយបានស្នើឱ្យកំហិតការទទួលបានថវិការបស់សហភាពអឺរ៉ុប សម្រាប់រដ្ឋាភិបាលទីក្រុង Budapest  រហូតដល់នីតិរដ្ឋ និងសិទ្ធិមនុស្សត្រូវបានស្តាឡើងវិញដោយគ្មានល័ក្ខខ័ណ្ឌ។

“គណៈកម្មាធិការសេរីភាពរបស់ពលរដ្ឋបានថ្លែងថា តម្លៃរបស់អឺរ៉ុបកំពុងស្ថិតក្រោមការគំរាមកំហែង ជាប្រព័ន្ធនៅក្នុងប្រទេសហុងគ្រី ដោយសំដៅដល់ស្ថានភាពវិវត្តន៍ថ្មីៗបំផុត នៅក្នុងប្រទេសហុងគ្រី។ នៅ ក្នុងរបាយការណ៍ព្រាងមួយ ដែលទទួលបានការអនុម័តក្នុងសំឡេងគាំទ្រ ៤៧ ទល់នឹង១០សំឡេង និង អនុបវាទ២សំឡេង។ សមាជិកសភាអឺរ៉ុប (MEPs) បានលើកឡើងយ៉ាងលម្អិតពីការព្រួយបារម្ភរបស់ខ្លួន អំពីប្រទេសហុងគ្រី”។ សមាជិកសភាអឺរ៉ុបជឿថា ការបរាជ័យរបស់ហុងគ្រី ក្នុងគោរពឱ្យបានពេញលេញ តាមគោលការណ៍នីតិរដ្ឋ និងការមិនគោរពសិទ្ធិមនុស្ស ធ្វើឱ្យប្រទេសមួយនេះ អសមត្ថភាពក្នុងការប្រើ ប្រាស់ថវិការបស់សហភាពអឺរ៉ុបឱ្យបានត្រឹមត្រូវ៕

https://www.urdupoint.com/en/world/eu-parliament-committee-calls-for-preventing-1535965.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`