logo logo
banner1
ប្រធានសភាស្រីលង្កាបានមានប្រសាសន៍ថា លោកប្រធានាធិបតីនឹងលាលែងពីតំណែង ដូចដែលបានប្រកាសកាលពីមុន
 

ក្រុមបាតុករសម្រុកចូលការិយាល័យរបស់លោកប្រធានាធិបតី

កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក Mahinda Yapa Abeywardena ប្រធានសភាសាធារណ រដ្ឋសេរី អធិបតេយ្យ និងឯករាជ្យនៃប្រទេសស្រីលង្កា បានមានប្រសាសន៍ថា លោកប្រធានាធិបតី Gotabaya Rajapaksa បានជូនដំណឹងដល់លោកថា លោក Rajapaksa នឹងប្រគល់លិខិតលាលែងពីតំណែងរបស់លោកនៅ ថ្ងៃក្រោយដូចដែលបានប្រកាសកាលពីមុននេះ។ លោក Abeywardena ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រធានាធិបតី​ថ្មី​នឹង​ត្រូវ​ជ្រើសតាំង​នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា ក្នុង​សភា។ កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា លោក Rajapaksa បានតែងតាំង លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe ឱ្យបំពេញមុខងារ និងកាតព្វកិច្ចជាប្រធានាធិបតីស្តីទី ខណៈដែល រូបលោកនៅឆ្ងាយពីប្រទេស។ នៅព្រឹកថ្ងៃដដែលខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក Rajapaksa បានចាកចេញពីប្រទេសស្រីលង្កាទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ។ នៅក្នុងសេចក្តីថ្លែងការណ៍តាម ទូរទស្សន៍កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា បន្ទាប់ពីក្រុមអ្នកតវ៉ាបានសម្រុកចូលការិយាល័យរបស់លោកប្រធានាធិបតី លោក Wickremesinghe បានមានប្រសាសន៍ថា លោកបានណែនាំឱ្យយោធា និងប៉ូលិស “ឱ្យធ្វើអ្វីដែលចាំបាច់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ”….៕

https://economynext.com/sri-lanka-parliament-to-select-new-president-on-july-20-amid-nomination-speculation-97261/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`