លោកស្រី Viktorija Čmilytė-Nielsen ប្រធានសភានៃសាធារណរដ្ឋលីទុយអានី
លោកស្រី Viktorija Čmilytė-Nielsen ប្រធានសភានៃសាធារណរដ្ឋលីទុយអានី បានថ្លែងថា គណៈកម្មាធិការសហភាពអឺរ៉ុប (European Commission , EC) គួរតែកំណត់គោលការណ៍ណែនាំរបស់ខ្លួនឱ្យបានឆាប់ សម្រាប់ការអនុវត្តទណ្ឌកម្ម និងការរឹតបន្តឹងការដឹកជញ្ជូនទំនិញពីតំបន់ Kaliningrad របស់ប្រទេសរុស្សីកាត់តាមសហភាពអឺរ៉ុប។
លោកស្រី Čmilytė-Nielsen បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ Žinių Radijas កាលពី ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ថា «រហូតមកដល់ពេលនេះ គណៈកម្មាធិការសហភាពអឺរ៉ុបកំពុងតែត្រៀមដាក់ចេញនូវគោលការណ៍ណែនាំរបស់ខ្លួន។ ប្រទេសលីទុយអានី បានដាក់ទណ្ឌកម្មនេះយ៉ាងពេញលេញរួចហើយ។ ការពិគ្រោះយោបល់ និងការពិភាក្សាកំពុងតែដំណើរការទៅមុខ ហើយយើងកំពុងតែព្យាយាមការពារផលប្រយោជន៍របស់លីទុយអានី។ ឥឡូវ គោលការណ៍ណែនាំរបស់គណៈកម្មា-ធិការសហភាពអឺរ៉ុបនេះ ទំនងជានឹងត្រូវបានដាក់ចេញ ហើយខ្ញុំគិតថា ការដាក់ទណ្ឌកម្មនេះ នឹងកើត ឡើងនៅពេលឆាប់ៗខាងមុខ»។
លោកស្រីប្រធានសភារូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសលីទុយអានី គឺជារដ្ឋសមាជិកសហភាពអឺរ៉ុបមួយ ដែលគួរឱ្យទុកចិត្តបាន ហើយយកចិត្តទុកដាក់លើមតិយោបល់របស់ដៃគូខ្លួន និងតែងតែ ពិគ្រោះយោបល់ជាមួយគណៈកម្មាធិការសហភាពអឺរ៉ុបជានិច្ច បន្ទាប់ពីកញ្ចប់ដាក់ទណ្ឌកម្មថ្មីមួយលើ ប្រទេសរុស្ស៊ីបានចូលជាធរមានកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
តាមសេចក្តីរាយការណ៍ ប្រសិនបើការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើក្រុមហ៊ុនផលិតដែកថែប និងលោហធាតុដែករបស់រុស្ស៊ី ចូលជាធរមាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅពេលខាងមុខនេះ ប្រទេសលីទុយអានី នឹងត្រូវរឹតបន្តឹងការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់ Kaliningrad របស់រុស្ស៊ី។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ កញ្ចប់ដាក់ទណ្ឌកម្មថ្មីមួយទៀត របស់សហភាពអឺរ៉ុបលើរុស្ស៊ីត្រូវបានអនុវត្តន៍, ហាមឃាត់ការនាំចូល និងការដឹកជញ្ជូនទំនិញនានា ដូចជា ស៊ីម៉ង់ គ្រឿងស្រវឹង និងទំនិញសំខាន់ៗជាច្រើនមុខទៀត៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.delfi.lt/en/politics/parliament-speaker-ec-should-soon-publish-its-guidelines-regarding-kaliningrad-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម