logo logo
banner1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានបញ្ចប់កិច្ចប្រជុំលើកទី១៣
 

រូបភាព ៖ កិច្ចប្រជុំលើកទី១៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

កាលពីថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាមបានប្រកាសបិទបញ្ចប់កិច្ចប្រជុំលើកទី១៣ របស់ខ្លួនបន្ទាប់ពីបានធ្វើការអស់រយៈ ពេល១ថ្ងៃកន្លះ។

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា ខ្លឹមសារនៃកិច្ចប្រជុំត្រូវបានពិចារណាយ៉ាងម៉ត់ចត់ និងទទួលបានមតិឯកភាពខ្ពស់ពីសមាជិករដ្ឋសភាពេញម៉ោង។ ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាក្សា និងសម្រេចលើការផ្លាស់ប្តូរគោលបំណងនៃការ ប្រើប្រាស់ដីសម្រាប់ព្រៃឈើ ដីតំបន់ព្រៃ និងដីស្រែដែលមានដំណាំយ៉ាងតិចពីរក្នុងមួយឆ្នាំ សម្រាប់អនុវត្តន៍ គម្រោងផ្លូវល្បឿនលឿនពីជើងទៅត្បូងក្នុងដំណាក់កាលឆ្នាំ២០២១-២០២៥ និងបានពិនិត្យពិចារណាលើរបាយការណ៍ស្តីពីការងារ ombudsman របស់សភាក្នុងខែឧសភា និងខែមិថុនា ព្រមទាំងសេចក្តីព្រាង សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ស្តីពីការត្រួតពិនិត្យឯកសារច្បាប់ដែល ចេញផ្សាយដោយភ្នាក់ងាររដ្ឋសភាវៀតណាម។ សេចក្តីព្រាងសេចក្តីសម្រេចស្តីពីមុខងារ ភារកិច្ច អំណាច និងរចនាសម្ព័ន្ធអង្គភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការរងរបស់រដ្ឋសភាវៀតណាម និងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការសាងសង់ផ្លូវ Truong Son Dong ក៏ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំផងដែរ។

នៅព្រឹកថ្ងៃដដែលនោះ ក្រោមអធិបតីភាពរបស់លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម គណៈកម្មាធិការអចិន្ត្រៃយ៍បានពិនិត្យលើលទ្ធផលនៃសម័យប្រជុំលើកទី៣ នៃរដ្ឋសភា វៀតណាមនីតិកាលទី១៥ និងពិភាក្សាអំពីការរៀបចំសម័យប្រជុំលើកទី៤។ សម័យប្រជុំលើកទី៤ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក្នុងសម័យប្រជុំនេះ សេចក្តីព្រាងច្បាប់ចំនួន៧ ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័ត ហើយសេចក្តីព្រាងច្បាប់ចំនួន៦ ផ្សេងទៀតនឹងត្រូវលើកយកមកពិនិត្យពិភាក្សាជាលើកដំបូង ៕

http://ព័ត៌មានសភាអន្តរជាតិ ១៤-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-standing-committees-13th-session-wraps-up/233576.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`