logo logo
banner1
ប៉ូឡូញស្វាគមន៍សេចក្តីព្រាងច្បាប់ដែលស្នើឡើងដើម្បីពង្រីកសិទ្ធិសង្គម និងសិទ្ធិស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន
 

រូបទង់ជាតិនៃសាធារណរដ្ឋប៉ូឡូញ

សាធារណរដ្ឋប៉ូឡូញ បានស្វាគមន៍សេចក្តីព្រាងច្បាប់មួយដែលបានបញ្ជូនទៅកាន់សភានៃប្រទេស អ៊ុយក្រេនដែលសេចក្តីព្រាងច្បាប់នេះនឹងពង្រីកសិទ្ធិសង្គម និងសិទ្ធិស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួន រស់ នៅក្នុងប្រទេសអ៊ុយក្រែន។ មានមតិលើសេចក្តីព្រាងច្បាប់ដែលលោក Volodymyr Zelenskyy ប្រធានា ធិបតីអ៊ុយក្រែនបានបញ្ជូនទៅកាន់សភា​ លោក Piotr Muller អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញបានថ្លែងថា កាយវិការរបស់អ៊ុយក្រែននឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីកាន់តែប្រសើរឡើង វាក៏នឹងជួយ ដល់ការសាងសង់អ៊ុយក្រែនឡើងវិញផងដែរ។

ការិយាល័យរបស់លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងថា សេចក្តីព្រាងច្បាប់ខាង លើ គឺជាសញ្ញានៃការដឹងគុណដល់ប្រជាជនប៉ូឡូញ ចំពោះការរួមសាមគ្គី និងការគាំទ្រដល់អ៊ុយក្រែន ដែលកំពុងតែប្រឈមនឹងការឈ្លានពានពេញប្រដាប់អាវុធពេញទំហឹងពីសំណាក់សហព័ន្ធរុស្ស៊ី៕

https://www.aa.com.tr/en/europe/poland-welcomes-draft-bill-proposing-extended-social-legal-rights-to-its-citizens-in-ukraine/2635633



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`