logo logo
banner1
រដ្ឋាភិបាលចម្រុះអៀរឡង់ រួចផុតពីញត្តិបោះឆ្នោត ដកសេចក្តីទុកចិត្តនៅក្នុងសភា
 

លោក Micheal Martin នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋអៀរឡង់

រដ្ឋាភិបាលចម្រុះនៃសាធារណរដ្ឋអៀរឡង់ បានទទួលជ័យជម្នះរួចផុតពីការបោះឆ្នោតដកសេចក្តីទុក ចិត្តពីសភា បើទោះបីជាបានបាត់បង់សំឡេងភាគច្រើនជាផ្លូវការរបស់ខ្លួន កាលពីសប្តាហ៍មុនក៏ដោយ។ គណបក្សប្រឆាំងក្នុងប្រទេសអៀរឡង់ គឺគណបក្ស Sinn Fein បានដាក់ញត្តិខាងលើ បន្ទាប់ពីលោក Joe McHugh  ដៃគូចម្រុះរង ដែលកាលពីសប្តាហ៍មុន បានដកខ្លួនចេញពីការប្តេជ្ញាចិត្តដើរតាមគោលនយោបាយ រដ្ឋាភិបាល បន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងប្រាក់សំណងសម្រាប់ម្ចាស់ផ្ទះដែលរងការខូចខាត នៅក្នុង មណ្ឌលបោះឆ្នោតរបស់គាត់។

ជាលទ្ធផលបណ្តាលឱ្យរដ្ឋាភិបាលចម្រុះកាន់អំណាចនិយមកណ្តាល គឺគណបក្ស Fianna Fail គណបក្ស Fine Gael និងគណបក្ស Green គ្រប់គ្រងដោយផ្ទាល់តែ ៧៩អាសនៈ ប៉ុណ្ណោះនៃ ១៦០  អាសនៈ នៅក្នុងសភាជាន់ទាបអៀរឡង់។ ប៉ុន្តែយ៉ាងណាក៏ដោយ មានសមាជិកសភាខ្លះដែលបានចាក ចេញពីរដ្ឋាភិបាលរួចហើយកាលពី ២ឆ្នាំកន្លងមក និងសមាជិកសភាឯករាជ្យមួយចំនួនទៀតបានបោះ ឆ្នោតគ្រាំទ្ររដ្ឋាភិបាល ធ្វើឱ្យរដ្ឋាភិបាលទទួលសំឡេងគាំទ្រ ៨៥ ទល់នឹង៦៦សំឡេង៕

https://www.fijitimes.com/irish-coalition-government-survives-no-confidence-motion-in-parliament/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`