លោក Frank Hsieh តំណាងសាធារណរដ្ឋចិន«ROC»(កោះតៃវ៉ាន់) ប្រចាំប្រទេសជប៉ុន
ក្រសួងការបរទេស(MOFA)នៃសាធារណរដ្ឋចិន«ROC»(កោះតៃវ៉ាន់)កាលពីថ្ងៃអង្គារ ទី១២ ខែ កក្កដា ឆ្នាំ២០២២ បានបញ្ជាក់ពីសេចក្តីប្រកាសមួយធ្វើឡើងដោយលោក Frank Hsieh តំណាងកោះ តៃវ៉ាន់ប្រចាំប្រទេសជប៉ុនថា គណៈប្រតិភូមួយក្រុមមានសមាជិក ៧រូប នៃសភាជប៉ុន(National Diet)នឹងអញ្ជើញទៅបំពេញទស្សនកិច្ចកោះតៃវ៉ាន់នៅចុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
លោក Frank Hsieh បានប្រកាសពីដំណើរទស្សនកិច្ចខាងលើនៅលើទំព័រហ្វេសប៊ុករបស់លោក មានខ្លឹមសារថា ក្រោយពីមរណភាពរបស់លោក Abe Shinzo អតីតនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន វាពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់សមាជិកសភាជប៉ុន ក្នុងការរៀបចំគណៈប្រតិភូទៅបំពេញទស្សនកិច្ចកោះតៃវ៉ាន់។ នេះក៏មានន័យផងដែរថា ការគាំទ្ររបស់សភាជប៉ុនចំពោះកោះតៃវ៉ាន់នឹងមិនសាបសូន្យ ដោយសារតែមរណភាពរបស់លោក Abe នោះឡើយ។
ប៉ុន្តែជំនួសវិញ មានសមាជិកសភាជប៉ុនកាន់តែច្រើនឡើងដែលមានបំណងការពារតម្លៃរួមនៃសេរីភាព និងប្រជាធិបតេយ្យ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើចំណងទាក់ទងរវាងកោះតៃវ៉ាន់ និងជប៉ុន ព្រមទាំងបានចូលរួម ក្នុងក្រុមអ្នកគាំទ្រតៃវ៉ាន់ថែមទៀត។ លោក Hsieh បានថ្លែងថា លោកបានចួបជាមួយក្រុមសមាជិកសភាជប៉ុនចម្រុះគណបក្ស ពាក់ព័ន្ធនឹងសន្តិសុខជាតិជប៉ុនក្នុងពេលទទួលទានអាហារពេលល្ងាចមួយ នៅក្នុងប្រទេសជប៉ុន។
ក្រសួងការបរទេសកោះតៃវ៉ាន់(MOFA)បានឱ្យដឹងថា កាលវិភាគរបស់គណៈប្រតិភូ គោលបំណង និងកម្មវិធីផ្លូវការនៃដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ កំពុងរៀបចំនៅឡើយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈនៅក្នុងពេលវេលាសមស្របណាមួយ។ តៃវ៉ាន់ និងជប៉ុនបានរក្សានូវដំណើរទស្សនកិច្ចដ៏ជិតស្និទ្ធ និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ជាច្រើនឆ្នាំមកហើយ។ ក្រសួងការបរទេសតៃវ៉ាន់(MOFA) ស្វាគមន៍ក្រុមទាំងអស់មកពីគ្រប់និន្នាការក្នុងសង្គមជប៉ុនដែលអញ្ជើញមកទស្សនកិច្ចតៃវ៉ាន់ ដើម្បីធ្វើឱ្យចំណងទាក់ទងទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត លើគ្រប់វិស័យ៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4595558
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម