logo logo
banner1
ការស្ទង់មតិ៖ គ្មានក្រុមនយោបាយណាមួយនៅក្នុងប្រទេសអ៊ីស្រាអែល អាចទទួលបានអាសនៈសភាគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានឡើយ
 

រូបភាពសភារដ្ឋអ៊ីស្រាអែល

គ្មានក្រុមនយោបាយណាមួយ នៅក្នុងប្រទេសអ៊ីស្រាអែលអាចទទួលបានសំឡេងភាគច្រើន នៅក្នុង សភាដែលមាន ១២០អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានឡើយ ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើ ឡើង។ នេះបើតាមការស្ទង់មតិចុងក្រោយបំផុត ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែល។   គណបក្ស Likud ដឹកនាំដោយអតីតនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅតែជាគណបក្សដែល ទទួលប្រិយភាពខ្ពស់ជាងគេនឹងទទួលបាន ៣៤អាសនៈ នៅក្នុងសភា តាមពីក្រោយដោយគណបក្ស Yesh  Atid  ដឹកនាំដោយលោក Yair Lapid នាយករដ្ឋមន្រ្តីបណ្តោះអាសន្នបច្ចុប្បន្ន ទទួលបាន ២៣អាសនៈ។

ក្រុមនយោបាយទើបបង្កើតថ្មី Blue and White-The New Hope ដឹកនាំដោយជនកណ្តាលនិយម ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិលោក Benny Gantz និងជនស្តាំនិយមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Gideon Sa’ar ដែលនឹងទទួលបាន ១៤អាសនៈ តាមពីក្រោយដោយ គណបក្សសាសនាលទ្ធិហ្សាអឺន ទទួលបាន ១០អាសនៈ។ គណបក្ស Joint List និងគណបក្ស Ra’am គណបក្សទាំងពីរនេះតំណាងឱ្យ ប្រជាជនអារ៉ាប់នៅក្នុងប្រទេសអ៊ីស្រាអែលនឹងទទួលបាន ៦អាសនៈ និង៤អាសនៈរៀងៗខ្លួន។

គួរបញ្ជាក់ផងដែរថា សភាអ៊ីស្រាអែល​បានបោះឆ្នោតរំលាយខ្លួនឯង កាលពីចុងខែមិថុនា ឆ្នាំ២០២២ ក្រោយពីរដ្ឋាភិបាលចម្រុះដឹកនាំដោយលោក Bennett បានបាត់បង់សំឡេងភាគច្រើនរបស់ខ្លួននៅក្នុង សភា​ នាំឱ្យអ៊ីស្រាអែលឈានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាជាលើកទី៥ ដែលគ្រោងធ្វើឡើងនៅ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២  ក្នុងរយៈពេលមិនដល់ ៤ឆ្នាំផង៕

https://www.daijiworld.com/news/newsDisplay?newsID=978143



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`