logo logo
banner1
រដ្ឋសភាឥណ្ឌូណេស៊ី នឹងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការការពារទិន្នន័យផ្ទាល់ខ្លួន
 

លោកស្រី Meutya Hafid ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី

 រដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថា នឹងពិនិត្យ អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការការពារទិន្នន័យផ្ទាល់ខ្លួន ក្នុងអំឡុងពេលនៃសម័យប្រជុំរបស់ខ្លួននៅសីហា ឆ្នាំ២០២២ ខាងមុខនេះ។ លោកស្រី Meutya Hafid ប្រធានរដ្ឋសភាឥណ្ឌូណេស៊ីបានថ្លែងថា ចំណុចដែលមិនចុះសម្រុងគ្នាមួយចំនួន ក្នុងសេចក្តីព្រាងច្បាប់ ដែលបានស្នើឡើងជាលើកដំបូងកាលពីឆ្នាំ២០១៦ នោះ ត្រូវបានលើកយកមកពិនិត្យ ពិភាក្សា។ លោកស្រី Hafid បានកត់សម្គាល់អំពី ព្រឹត្តិការណ៍ផ្សេងៗដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដែលមានការខ្វែងគំនិតគ្នាខ្លាំង ឥឡូវទទួលបានជោគជ័យក្នុងការឈានដល់ចំណុចរួម មួយជាមួយរដ្ឋាភិបាល។ អនុលោមតាមសេចក្តីព្រាងច្បាប់ខាងលើ អាជ្ញាធរការពារទិន្នន័យបុគ្គលមួយ នឹងត្រូវបានបង្កើតឡើងដោយក្រឹត្យរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី៕

https://iapp.org/news/a/indonesias-personal-data-protection-bill-expected-to-be-signed-soon/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`