សាលប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋកូរ៉េ (Photo : KBS News)
កាលពីថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២២ គណបក្សកាន់អំណាច និងគណបក្សប្រឆាំងដ៏ធំ ជាងគេរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) គ្រោងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយស្តីពី ការបង្កើតរដ្ឋសភានីតិកាលទី ២១ នៅពាក់កណ្តាលអាណត្តិទី២។ កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២ លោក Kweon Seong-dong ប្រធានក្រុមសមាជិករដ្ឋសភាគណបក្សអំណាចប្រជាជន និង លោក Park Hong-keun ប្រធានក្រុមសមាជិករដ្ឋសភាគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សប្រជាធិបតេយ្យ បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។
នៅក្នុងជំនួបនោះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើរបៀបផ្តល់តំណែងដឹកនាំសម្រាប់គណៈកម្មា- ធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។ តាមសេចក្តីរាយការណ៍ គណបក្សជាគូប្រជែងនៅតែខ្វែងគំនិតគ្នាលើ ការបង្កើតគណៈកម្មាធិការពិសេសមួយទទួលបន្ទុកលើកំណែទម្រង់ប្រព័ន្ធតុលាការ និងការបែងចែកតំណែងប្រធានគណៈកម្មាធិការសំខាន់ៗ ដូចជា គណៈកម្មាធិការសុខាភិបាល ការងារ និងវិទ្យាសាស្ត្រ។គណបក្សអំណាចប្រជាជនកំពុងតែអំពាវនាវឱ្យគណបក្សប្រជាធិបតេយ្យបញ្ចប់ការបង្កើតសភានីតិកាលទី២១ ពាក់កណ្តាលអាណត្តិជាលើកចុងក្រោយ ដោយឥតលក្ខខណ្ឌ ខណៈដែលគណបក្ស ប្រជាធិបតេយ្យកំពុងតែទាមទារឱ្យកែទម្រង់គណៈកម្មាធិការតុលាការ ដើម្បីកាត់បន្ថយតួនាទី និងអំណាចសំខាន់ៗរបស់ខ្លួនមួយចំនួន៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម