លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ (Photo: VNA)
រដ្ឋធានីហាណូយ៖ កាលពីព្រឹក ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃ រដ្ឋសភាសាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចប្រជុំរបស់ខ្លួន ក្នុងរដ្ឋធានីហាណូយ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនោះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានថ្លែងថា គណៈ-កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានផ្តល់មតិយោបល់លើលទ្ធផលនៃសម័យប្រជុំរដ្ឋសភានីតិកាលទី១៥ និងការចាប់ផ្តើមត្រៀមរៀបចំបើកសម័យប្រជុំលើកទី៤ នៃរដ្ឋសភា។
លោកប្រធាន Hue បានកត់សម្គាល់ថា អគ្គលេខាធិការរដ្ឋសភាវៀតណាម បានព្រាងរបាយការណ៍មួយស្តីពី សម័យប្រជុំលើកទី៣ នៃរដ្ឋសភា ដោយផ្អែកលើការវាយតម្លៃរបស់សមាជិករដ្ឋសភាទាំងមូល និងគណៈប្រតិភូសមាជិករដ្ឋសភា ៦៣ រូប តំណាងមណ្ឌលនៅមូលដ្ឋាន រួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ផងដែរ។
ពាក់ព័ន្ធនឹងសម័យប្រជុំលើកទី៤ នៃរដ្ឋសភា លោកប្រធាន Hue បានគូសបញ្ជាក់ថា ការតាក់តែង ច្បាប់ជាកត្តាសំខាន់ ដូច្នេះ ត្រូវសម្របសម្រួលជាមួយរដ្ឋាភិបាល ដើម្បីធានាគុណភាពសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ឱ្យបានល្អ។ បន្ទាប់ពី ការថ្លែងបើកកិច្ចប្រជុំរបស់លោកប្រធាន Hue គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានចាប់ផ្តើមបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការប្តូរផែនការប្រើប្រាស់ដីព្រៃ, ដីព្រៃ និងដីស្រែ ដែលធ្លាប់តែបង្កបង្កើនផលបានយ៉ាងហោច ២ ដង ក្នុង ១ ឆ្នាំ នោះ ទៅជាការអនុវត្តគម្រោងផ្លូវល្បឿនលឿនឆ្ពោះពីទិសខាងជើង ទៅខាងត្បូង ក្នុងរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) ខាងមុខ។
របាយការណ៍មួយស្តីពី ការងាររបស់ការិយាល័យប្រជាពលរដ្ឋ (ombudsman) កាលពីខែឧសភា និងមិថុនា ឆ្នាំ២០២២ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី ការពិនិត្យមើលលើឯកសារច្បាប់នានា ដែលត្រូវបានចេញដោយអង្គភាពនានាចំណុះរដ្ឋសភា នឹងត្រូវដាក់ឱ្យពិនិត្យពិភាក្សា។ គណៈកម្មាធិការអចិន្ត្រែយ៍នេះ ក៏នឹងផ្តល់មតិយោបល់លើរបាយការណ៍មួយស្តីពី ការវិវត្តនៃសំណង់ផ្លូវ Truong Son Dong ផងដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ១២-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-standing-committee-opens-13th-session/233509.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម