រូបភាពសភា Diet នៃប្រទេសជប៉ុន
កាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍នៃប្រទេសជប៉ុនបាន ឱ្យដឹងថា ចំនួនអ្នកចេញទៅបោះឆ្នោតសរុបស្មើនឹង ៥២.០៥% នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក សភាជាន់ខ្ពស់កាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសជប៉ុន ដែលជាកំណត់ត្រាដ៏ទាបបំផុត ជាលើកទី៤។ តួលេខបានកើនឡើង ៣.២៥% ពី ៤៨.៨០% នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលមុន ក្នុង ឆ្នាំ២០១៩ ដែលពេលនោះ ចំនួនអ្នកចេញទៅបោះឆ្នោតមាន ក្រោម ៥០% ជាលើកទី២ ក្នុងសម័យក្រោយ សង្រ្គាមលោកលើកទី២ ដោយមិនរាប់បញ្ចូលតួលេខ នៅក្នុងការបោះឆ្នោតបំពេញអាសនៈបន្ថែម។
ក្នុងមណ្ឌលបោះឆ្នោតចំនួន៤៧ ទូទាំងប្រទេស ៤១មណ្ឌល មានចំនួនអ្នកចេញទៅបោះឆ្នោតខ្ពស់ ជាងឆ្នាំ២០១៩។ ចំនួនខ្ពស់បំផុត គឺ ៦១.៨៧% នៅក្នុងខេត្ត Yamagata ហើយចំនួនទាបបំផុត គឺ ៤៥.៧២% នៅក្នុងខេត្ត Tokushima។ ចំនួនអ្នកចេញទៅបោះឆ្នោតកើន ៦.៣៧% ដល់ ៥៥.៩០% នៅក្នុងខេត្ត Nara ជាទីកន្លែងដែលលោក Abe Shinzo អតីតនាយករដ្ឋមន្រ្តីជប៉ុនត្រូវបានបាញ់សម្លាប់ ក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាឃោសនាបោះឆ្នោត កាលពីថ្ងៃសុក្រ សប្តាហ៍មុន៕
https://www.nippon.com/en/news/yjj2022071100254/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម