logo logo
banner1
សភាស្រីលង្កានឹងជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី២០ ខែកក្កដា ចំពេលមានការ រំពឹងទុកពីការតែងតាំងថ្មី
 

ប្រជាជនស្រីលង្កាផ្ទុះការតវ៉ានៅទូទាំងប្រទេស

បន្ទាប់ពីលោកប្រធានាធិបតី Gotabaya Rajapaksa បានមានប្រសាសន៍ថា លោកនឹងលាលែងពីតំណែង បន្ទាប់ពីមានការផ្ទុះតវ៉ានៅទូទាំងប្រទេស លោក Mahinda Abeyewardene ប្រធានសភានៃសាធារណរដ្ឋសេរី អធិបតេយ្យ និងឯករាជ្យប្រទេសស្រីលង្កាបានមានប្រសាសន៍ថា សភាប្រទេសស្រីលង្កានឹងជ្រើសរើសប្រធានាធិបតី ថ្មីនៅថ្ងៃ ទី២០ ខែកក្កដា បន្ទាប់ពីកិច្ចប្រជុំអំពាវនាវឱ្យមានការតែងតាំងនៅថ្ងៃទី១៩ ខែកក្កដា។ បន្ទាប់ពីកិច្ចប្រជុំ របស់ថ្នាក់ដឹកនាំគណបក្សកាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ លោក Abeyewardene បានមានប្រសាសន៍ ថា សភានឹងជួបប្រជុំនៅថ្ងៃទី១៥ ខែកក្កដា។ លោកប្រធានាធិបតី Rajapaksa បានមានប្រសាសន៍ថា លោកនឹង លាលែងពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា ហើយលោកនាយករដ្ឋមន្ត្រី Wickremesinghe និងគណៈរដ្ឋមន្ត្រីដែល មានស្រាប់ត្រូវបានគេរំពឹងថានឹងលាលែងពីតំណែងភ្លាមៗ នៅពេលដែលរដ្ឋាភិបាលថ្មីត្រៀមខ្លួនជាស្រេចដើម្បីចូល កាន់តំណែង….៕

https://economynext.com/sri-lanka-parliament-to-select-new-president-on-july-20-amid-nomination-speculation-97261/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`