លោក Fumio Kishida នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន
រាជធានីតូក្យូ៖ បណ្តាញផ្សព្វផ្សាយសាធារណៈរបស់ជប៉ុន NHK បានរាយការណ៍ថា គណបក្សកាន់ អំណាច គឺគណបក្សប្រជាធិបតេយ្យសេរីនិយម(LDP) របស់លោក Fumio Kishida នាយករដ្ឋមន្រ្តីនៃ ប្រទេសជប៉ុន ត្រូវបានគេទស្សន៍ទាយថានឹងរក្សាបាននូវសំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់ ជាមួយ នឹងដៃគូចម្រុះរងរបស់ខ្លួន នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ ដែលធ្វើឡើងនាថ្ងៃ អាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២។ ការរំពឹងទុកលទ្ធផលជាទូទៅបែបនេះ បានកើតមានតែ ២ថ្ងៃ បន្ទាប់ពី ការបាញ់សម្លាប់លើសមាជិកសភាគណបក្ស LDP ដ៏លេចធ្លោ និងជាបុគ្គលដ៏មានឥទ្ធិពល១រូប លើម្ចាស់ ឆ្នោត គឺលោក Abe Shinzo អតីតនាយករដ្ឋមន្រ្តីជប៉ុន។
គណបក្ស LDP និងគណបក្ស Komeito ទំនងជានឹងទទួលបានអាសនៈ រវាងពី ៦៩ ទៅ ៨៣អាសនៈ នៃការប្រកួតប្រជែងដណើ្តម ១២៥អាសនៈ នៃការបោះឆ្នោតនាថ្ងៃអាទិត្យ។ នេះបើតាមការស្ទង់មតិក្រោយ ការបោះឆ្នោត របស់បណ្តាញផ្សព្វផ្សាយជប៉ុន NHK៕
https://www.reuters.com/world/asia-pacific/japan-ruling-coalition-keep-majority-parliamentary-vote-exit-polls-2022-07-10/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម