រូបភាពអគារសភា Diet (សភាទាំងពីរថ្នាក់នៃប្រទេសជប៉ុន)
កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់ឆ្នោតនៅក្នុងប្រទេសជប៉ុនបានអញ្ជើញទៅកាន់ស្ថានីយបោះឆ្នោត ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ ក្រោមស្រមោលនៃការធ្វើឃាតលោកអាបេ ហ្ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលបង្កភាពតក់ស្លុតសម្រាប់ ប្រជាជាតិជប៉ុន និងពិភពលោកទាំងមូល។ ការបោះឆ្នោតត្រូវបានធ្វើឡើងរៀងរាល់ ៣ឆ្នាំម្តង ដើម្បីជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ចំនួនពាក់កណ្តាល។
ការបោះឆ្នោតបញ្ចប់នៅម៉ោង ៨៖០០យប់ ហើយម្ចាស់ឆ្នោតត្រូវបោះឆ្នោតចំនួន ២សន្លឹក ដោយ ១សន្លឹកសម្រាប់តំណាងមណ្ឌលបោះឆ្នោត និង១សន្លឹកទៀត សម្រាប់តំណាងសមាមាត្រ។ យុទ្ធនាការ ឃោសនាបោះឆ្នោតរបស់បេក្ខជន សម្រាប់អាណត្តិ ៦ឆ្នាំ បានបិទបញ្ចប់ជាផ្លូវការនៅយប់ថ្ងៃសៅរ៍។ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានឱ្យដឹងថា មានបេក្ខជនឈរឈ្មោះបោះឆ្នោត ជាង ៣០% ជាស្រ្តី ដែល ជាចំនួនមួយដ៏ខ្ពស់មិនធ្លាប់មាន។ គណបក្ស Komeito ជាមួយនឹងដៃគូរបស់ខ្លួននៅក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយម(LDP) ដែលដឹកនាំដោយលោក Kishida Fumio នាយករដ្ឋមន្រ្តីជប៉ុន ដែលបច្ចុប្បន្ននេះកាន់កាប់អាសនៈចំនួន ១៣៧ ខណៈក្រុមគណបក្សប្រឆាំងដឹកនាំដោយគណបក្សរដ្ឋធម្មនុញ្ញប្រជា ធិបតេយ្យ(CDP) មាន ៩៥អាសនៈ នៅក្នុងសភា។
គួរបញ្ជាក់ផងដែរថា លោកអាបេ វ័យ ៦៧ឆ្នាំ ដែលជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេនៅ ក្នុងប្រវត្តិសាស្រ្តជប៉ុន ត្រូវបានសម្លាប់ដោយក្មាន់កាំភ្លើង១រូប វ័យ៤១ឆ្នាំ កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន។ បើតាមសារព័ត៌មាន Kyodo យោងតាមប្រភពពីការស៊ើបអង្កេត ឃាតករឈ្មោះ Tetsuya Yamagami បានសារភាពទៅកាន់នគរបាលថា គេបានព្យាយាមផលិតគ្រាប់បែក និងបានផលិតកាំភ្លើងជាច្រើនដោយខ្លួនឯងផងដែរ។ ដើមឡើយជននេះ មានបំណងវាយប្រហារមេដឹកនាំក្រុមសាសនាមួយ ព្រោះតែគេជឿថា ម្តាយរបស់គេបានក្ស័យធនដោយសារតែគាត់បានបរិច្ចាគប្រាក់ទៅឱ្យសាសនាមួយនោះ។ ប្រភពដដែលបានថ្លែងបន្ថែមថា នៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់នាថ្ងៃអាទិត្យ ជនសង្ស័យខាង លើបានទៅមើលម្តងហើយម្តងទៀត នៅទីកន្លែងដែលលោកអាបេ ថ្លែងសុន្ទរកថាធ្វើយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/asia-pacific/voters-in-japan-go-to-polls-in-shadow-of-former-premier-s-assassination/2634276
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម