រដ្ឋាភិបាល HKSAR ថ្កោលទោសសេចក្តីសម្រេចរបស់សភាអឺរ៉ុប
កាលពីថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)បានថ្កោល ទោសសេចក្តីសម្រេចរបស់សភាអឺរ៉ុបចំពោះការចោទប្រកាន់ ព្យាបាទ និងបង្ខូចកេរ្តិ៍ឈ្មោះនីតិរដ្ឋរបស់ទីក្រុងហុងកុង និងច្បាប់សន្តិសុខជាតិរបស់ទីក្រុងហុងកុង។ អ្នកនាំពាក្យរដ្ឋាភិបាល HKSAR បានឱ្យដឹងថា ច្បាប់សន្តិសុខជាតិទី ក្រុងហុងកុងបានបញ្ឈប់ភាពចលាចល និងស្តារសណ្តាប់ធ្នាប់ឡើងវិញនៅក្នុងទីក្រុងហុងកុង ធានាបាននូវការ អនុវត្តដោយរលូន និងបន្តនៃគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” និងភាពរុងរឿង ព្រមទាំងស្ថិរភាពយូរអង្វែង របស់ទីក្រុងហុងកុង។ អ្នកនាំពាក្យរូបនេះបានឱ្យដឹងបន្ថែមទៀតថា “យើងនឹងបន្តការពារប្រឆាំងនឹងអំពើណាមួយ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ហើយនឹងនាំជនណា ឬអង្គភាពណាដែលបំពានច្បាប់ មកកាត់ទោសដោយ មិនគិតពីសាវតារ”។ អ្នកនាំពាក្យរូបនេះបានចង្អុលបង្ហាញថា ប្រព័ន្ធបោះឆ្នោតដែលប្រសើរឡើងនៅក្នុង HKSAR បានពង្រីកសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតពី ១,២០០រូប ទៅ ១,៥០០រូប ហើយក្រុមប្រឹក្សានីតិប្បញ្ញត្តិ (LegCo) នៃ HKSAR ពី ៧០អាសនៈ ដល់ ៩០អាសនៈ…..៕
https://english.news.cn/20220709/31cde6b7392c4b0dbc78063a17c03d51/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម