logo logo
banner1
ព្រឹទ្ធសភារុស្ស៊ីហាមមិនឱ្យអ្នកការទូតចក្រភពអង់គ្លេសចូលទីតាំងរបស់ខ្លួន
 

កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ ព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី បានប្រកាសហាមមិនឱ្យអ្នកការទូត​និងឯកអគ្គរាជទូតអង់គ្លេស ចូលក្នុងអាគាររបស់ខ្លួន។ ថ្លែងតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងកិច្ចប្រជុំមួយរបស់គណៈកម្មាធិការបទប្បញ្ញត្តិ(Rules Committee) ព្រឹទ្ធសមាជិកGrigory Karasin បានឱ្យដឹងថា ការហាមឃាត់នេះគឺជាឆ្លើយតបនឹងចក្រភពអង់គ្លេសដែលបានសម្រេចមិនអនុញ្ញាតឱ្យអ្នកការទូតរុស្ស៊ីចូលក្នុងសភារបស់ខ្លួន។ ព្រឹទ្ធសមាជិកKarasin បានថ្លែងថា៖”ការសម្រេចមួយនេះរបស់ព្រឹទ្ធសភារុស្ស៊ី គឺជារឿងសាមញ្ញមួយ។ ទោះបីវាជារឿងមិនល្អក៏ដោយ ក៏ប៉ុន្តែស្ថានភាពបច្ចុប្បន្ន បានតម្រូវឱ្យមានការសម្រេចបែបនេះ។

កាសែតGuardianរបស់ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ថា អ្នកការទូតរុស្ស៊ីត្រូវបានហាមឃាត់ មិនឱ្យចូលទស្សនាសភារបស់អង់គ្លេស បន្ទាប់ពីប្រទេសរុស្ស៊ីបានដាក់ពង្រាយកងទ័ពរបស់ខ្លួនរាប់ម៉ឺននាក់ នៅក្នុងប្រទេសអ៊ុយក្រែន។ សេចក្តីប្រកាសហាមឃាត់នេះ ត្រូវបានចុះហត្ថលេខា ដោយប្រធានរដ្ឋសភា និងព្រឹទ្ធសភាអង់គ្លេស៕

https://www.todayonline.com/world/russian-parliaments-upper-house-bans-british-diplomats-1939661



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`