logo logo
banner1
សមាជិកសភានៃប្រទេសជាសមាជិកអង្គការណាតូ ប្រជុំពិនិត្យលទ្ធផល នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងរាជធានីម៉ាឌ្រីដ
 

សមាជិកសភាចំនួនជាង៤០រូប មកពីប្រទេសជាសមាជិកអង្គការណាតូ និងព្រះរាជាណាចក្រស៊ុយអែតបានជួបប្រជុំគ្នាកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិនិត្យពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំកំពូល របស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិកអង្គការណាតូកាលពីសប្តាហ៍មុន។ លោកGarald E. Connolly​ សមាជិកសភាតំណាងសហរដ្ឋអាមេរិក និងជាប្រធានសន្និបាតសភានៃប្រទេសជាសមាជិកអង្គការណាតូ(NATO PA) និងលោកJavier Colomina អនុប្រធានអគ្គលេខាធិការរង(NATO Dep uty Assistant Secretary General)ផ្នែកកិច្ចការនយោបាយ និងគោលនយោបាយសន្តិសុខ របស់អង្គការណាតូ បានចែករំលែកនូវខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំកំពូលអង្គការណាតូ ដល់សមាជិកសភា​​ដែលបានចូលរួមក្នុងការប្រជុំខាងលើ។ សូមបញ្ជាក់ផងដែរថា លោកConnolly តំណាងឱ្យសន្និបាតសភានៃបណ្តាប្រទេសជាសមាជិកអង្គការណាតូ បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងរាជធានីម៉ាឌ្រីដ។

ក្នុងឱកាសនៃការបើកការប្រជុំខាងលើ លោកConnolly បានថ្លែងអំពីសារ:សំខាន់នៃកិច្ចប្រជុំកំពូលក្នុងរាជធានីម៉ាឌ្រីដ ដែល”បានបង្ហាញអំពីសាមគ្គីភាពរបស់ប្រទេសជាសមាជិកអង្គការណាតូ និងការប្តេជ្ញារបស់ពួកគេក្នុងការដោះស្រាយការប្រឈម និងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក។” លោកConnolly​ បានលើកឡើងថា លោកបានថ្លែងក្នុងកិច្ចប្រជុំខាងលើអំពី ”កំណើនជាបន្តបន្ទាប់នៃអំណាចផ្តាច់ការនិយម ដែលជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរួម។ សង្រ្គាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញអំពីសោកនាដកម្មនៃការប្រកួតប្រជែងទូទាំងពិភពលោក។” លោកConnolly បានស្វាមគមន៍ចំពោះការប្តេជ្ញា ចិត្តបន្ថែមទៀតរបស់សមាជិកអង្គការណាតូ ដែលបានកំណត់តម្លៃលទ្ធិប្រជាធិបតេយ្យរួមរបស់អង្គការណាតូ នៅក្នុងការរៀបចំទស្សនាទានយុទ្ធសាស្រ្តថ្មី(new Strategic Concept) របស់អង្គការនេះ។” លោកConnolly បានស្វាគមន៍ចំពោះមេដឹកនាំនៃប្រទេសជាសមាជិកអង្គការណាតូ ដែលបានអញ្ជើញសាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែត ឱ្យចូលជាសមាជិកអង្គការណាតូ និងការចុះហត្ថលេខាលើពិធីសារអនុញ្ញាតឱ្យប្រទេសទាំងពីរចូលជាសមាជិកអង្គការនេះ កាលពីដើមសប្តាហ៍នេះ។ លោកConno lly បានស្នើឱ្យប្រទេស ជាសមាជិកអង្គការណាតូទាំង៣០ ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីសភារបស់ខ្លួន ជួយបង្កើនល្បឿនផ្តល់សច្ចាប័នឱ្យប្រទេសហ្វាំងឡង់​ និងស៊ុយអែត ចូលជាសមាជិកអង្គការណាតូ…៕

http://ព័ត៌មានសភាអន្តរជាតិ ០៩-០៧-២២- មាស តូនីប្រែសម្រួលពី៖ https://www.nato-pa.int/news/allied-legislators-review-outcomes-transformative-nato-madrid-summit



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`