រូបទង់ជាតិនៃសាធារណរដ្ឋក្រូអាស៊ី
សមាជិកសភាអឺរ៉ុប បានបោះឆ្នោតគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋក្រូអាស៊ី ដើម្បី ក្លាយជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ដែលការសម្រេចចិត្តមួយនេះនឹងត្រូវបានអនុវត្តន៍ ពេញលេញ នៅឆ្នាំ២០២៣។ បើតាមសេចក្តីប្រកាសព័ត៌មានដែលចេញដោយសភាអឺរ៉ុបបានឱ្យដឹងថា ជាមួយនឹងសំឡេងគាំទ្រ ៥៣៩ ទល់នឹង៤៥សំឡេង និងអនុបវាទ ៤៨សំឡេង សាធារណរដ្ឋក្រូអាស៊ីត្រូវ បានប៉ាន់ប្រមាណថាមានសិទ្ធិអនុម័តចាយប្រាក់អឺរ៉ូ ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តទៅ។
បើតាមរបាយការណ៍របស់លោក Siegfried Muresan សមាជិកសភាអឺរ៉ុបបានថ្លែងថា ក្រូអាស៊ីបាន បំពេញគ្រប់លក្ខណៈវិនិច្ឆ័យទាំងអស់ និងថា ប្រទេសមួយនេះបានត្រៀមរួចរាល់ដើម្បីចូលរួមក្នុងតំបន់ ចាយប្រាក់អឺរ៉ូ(Eurozone) បើទោះបីជាមានជំងឺរាតត្បាតជាសកលកូវីដ-១៩ អតិផរណាខ្ពស់ ការឈ្លាន ពានរបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែនក៏ដោយ ក៏ក្រូអាស៊ីរក្សាបាននូវភាពរឹងមាំរបស់ខ្លួន ក្នុង ការអនុម័តចាយប្រាក់អឺរ៉ូ។ ទស្សនៈរបស់សភាអឺរ៉ូបនឹងត្រូវពិភាក្សាបន្ថែមទៀតជាមួយបណ្តារដ្ឋជាសមា ជិកតំបន់ចាយប្រាក់អឺរ៉ូ ដែលទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ដើម្បីឱ្យក្រូអាស៊ី អនុម័តចាយប្រាក់អឺរ៉ូ៕
https://bbj.hu/politics/foreign-affairs/eu/eu-parliament-gives-the-green-light-for-croatia-to-join-eurozone
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម