លោក Li Zhanshu ជួបសន្ទនាការងារជាមួយលោកស្រី Tanzila Narbayeva តាមរយៈប្រព័ន្ធនិម្មិត
កាលពីថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជនសាធារណរដ្ឋ ប្រជាមានិតចិន បានជួបសន្ទនាការងារជាមួយលោកស្រី Tanzila Narbayeva ប្រធានព្រឹទ្ធសភានៃសាធារណ រដ្ឋអ៊ូសបេគីស្ថាន តាមរយៈប្រព័ន្ធនិម្មិត ដោយភាគីទាំងពីរបានយល់ព្រមបង្កើនការផ្លាស់ប្តូរសភាដើម្បីជួយ សម្រួលដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន(NPC)បានមានប្រសាសន៍ថា នៅពេលដែលប្រទេសចិន និងអ៊ូសបេគីស្ថានបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំង ពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីពង្រឹងនូវទំនាក់ទំនងរវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍រៀងៗ ខ្លួនរបស់ប្រទេសទាំងពីរ។ លោក Li បានកត់សម្គាល់ថា ការពង្រឹងនូវទំនុកចិត្តគ្នាទៅវិញទៅមកខាងផ្នែក នយោបាយ និងការពង្រឹងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល និងកង្វល់ សំខាន់ៗរបស់គ្នាទៅវិញទៅមក គឺជាការចាំបាច់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អ៊ូសបេគីស្ថាន។ លោក Li បានមានប្រសាសន៍ទៀតថា ប្រទេសអ៊ូសបេគីស្ថានបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវជំហររបស់ចិនលើបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ហុងកុង ស៊ីនជាំង និងទីបេ ក៏ដូចជាក្នុងការប្រយុទ្ធប្រឆាំងនឹងចលនាឥស្លាមតួកគីស្ថានខាងកើត ហើយប្រទេសចិនបានកោតសរសើរចំពោះរឿងនេះ។ លោក Li បានមានប្រសាសន៍ថា សភា ប្រជាជនចិនលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមកជាមួយព្រឹទ្ធសភានៃប្រទេស អ៊ូសបេគីស្ថានគ្រប់កម្រិត ដោយមានគោលបំណងជួយសម្រួលដល់បរិយាកាសផ្លូវច្បាប់ដោយយុត្តិធម៌ និងតម្លាភាពសម្រាប់កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។
លោកស្រី Narbayeva បានមានប្រសាសន៍ថា ប្រទេសអ៊ូសបេគីស្ថានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវ គោលការណ៍ចិនតែមួយ ហើយព្រឹទ្ធសភាបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយ សភាប្រជាជនចិន និងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ វិស័យ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220707/6351a01705ed4df99d9b612f8ec86bbe/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម