logo logo
banner1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម អនុម័យកាត់បន្ថយពន្ធការពារបរិស្ថាន សម្រាប់ប្រេងឥន្ធនៈ
 

លោក Vuong Dinh Hue ចូលរួមធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍

កាលពីថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយម វៀតណាម បានអនុម័តលើសេចក្តីសម្រេចស្តីពីការយកពន្ធលើការការពារបរិស្ថានសម្រាប់ប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងប្រេងរំអិល ដោយមានសំឡេងគាំទ្រ១០០%។ យោងតាមសេចក្តីសម្រេចនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមបានកែសម្រួលអត្រាពន្ធការពារបរិស្ថានពី ២,០០០ដុង (០.០៨៦ដុល្លារ) ដល់ ១,០០០ដុង ក្នុងមួយ លីត្រ សម្រាប់សាំង (លើកលែងតែអេតាណុល), ពី ១,០០០ដុង ដល់ ៥០០ដុង ក្នុងមួយលីត្រ សម្រាប់ប្រេង ម៉ាស៊ូត, ពី ១,០០០ដុង ដល់ ៣០០ដុង ក្នុងមួយលីត្រ និងសម្រាប់ប្រេង mazut ព្រមទាំងប្រេងរំអិល គឺ ៣០០ដុង ក្នុងមួយគីឡូក្រាម។ តម្លៃ​ប្រេងកាត​នៅ​តែ​មិន​ប្រែប្រួល​គឺក្នុង​តម្លៃ ៣០០ដុង​ ក្នុងមួយលីត្រ។ ការ​កាត់​បន្ថយ​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃចន្ទ ​ទី១១ ខែ​កក្កដា រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ។ ថ្លែងមតិក្នុងសម័យកិច្ចរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា ដោយសារតម្លៃប្រេងឥន្ធនៈ មានផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពតម្លៃគឺមានសារៈសំខាន់ណាស់ ក្នុងបរិបទនៃតម្លៃប្រេងខ្ពស់នាពេលបច្ចុប្បន្ន….៕

https://en.vietnamplus.vn/na-standing-committee-agrees-to-reduce-environmental-protection-tax-for-fuel/232290.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`