គណៈប្រតិភូនៃក្រុមមិត្តភាពសភាវៀតណាម-បែលហ្ស៊ិកកំពុងបំពេញទស្សនកិច្ចការងានៅក្នុងប្រទេសបែលហ្ស៊ិក
គណៈប្រតិភូនៃក្រុមមិត្តភាពសភាវៀតណាម-បែលហ្ស៊ិក កំពុងបំពេញទស្សនកិច្ចការងាររយៈពេល ៤ថ្ងៃនៅអឺរ៉ុប ក្នុងអំឡុងពេលជួបសន្ទនាការងារ ភាគីទាំងពីរបានចែករំលែកបទពិសោធន៍ផ្នែកច្បាប់ និងកិច្ចពិភាក្សាអំពីតួនាទីរបស់អ្នកវិទ្យាសាស្ត្រក្នុងសកម្មភាពនីតិប្បញ្ញត្តិ។
កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ដឹកនាំដោយលោក Nguyen Van Hien ប្រធានក្រុមមិត្តភាពសភា និងជាប្រធានវិទ្យាស្ថានសិក្សា នីតិកម្មនៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម បានជួបសន្ទនាការងារជាមួយសមាជិកនៃក្រុមមិត្តភាពសភាបែលហ្ស៊ិក-វៀតណាម នៅរដ្ឋធានីប្រ៊ុចសែល។ លោក Andries Gryffroy អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្របែលហ្ស៊ិក និងជាប្រធានក្រុមមិត្តភាពសភាបែលហ្សិក-វៀតណាមបានមាន ប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ក៏ដូចជាក្រុមមិត្តភាពសភាទាំងពីរ។ ភាគីម្ចាស់ផ្ទះបានអំពាវនាវឱ្យភាគីទាំងពីរបង្កើនការបំពេញទស្សនកិច្ច ទៅវិញទៅមកនៅគ្រប់កម្រិតនាពេលខាងមុខ។ ក្នុងឱកាសនោះ លោក Hien ក៏បានអញ្ជើញថ្នាក់ដឹកនាំសភាបែលហ្ស៊ិក និងលោក Gryffroy ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ លោក Hien ក៏បាន ស្នើឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្តល់សច្ចាប័នរបស់បែលហ្ស៊ិកចំពោះកិច្ចព្រមព្រៀងការពារការវិនិយោគរបស់សហភាពអឺរ៉ុប-វៀតណាម(EVIPA)។ សភាតំបន់ Flanders គឺជាសភា ដំបូងគេដែលបានផ្តល់សច្ចាប័នលើ EVIPA ក្នុងចំណោមសភាទាំងប្រាំមួយនៅក្នុងប្រទេសប្រទេសបែលហ្ស៊ិក ដែលចាំបាច់ត្រូវអនុម័តកិច្ចព្រមព្រៀងនេះនៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរហូតដល់ថ្ងៃទី០៨ ខែកក្កដា គណៈប្រតិភូរដ្ឋសភាវៀតណាម ក៏នឹងចូលជួបសម្តែងការគួរសមជាមួយលោក Eliane Tillieux ប្រធានសភាតំណាងបែលហ្ស៊ិក និងជួបប្រជុំជាមួយស្ថាប័ន និងវិទ្យាស្ថានមួយចំនួននៃសភា និងរដ្ឋាភិបាលបែលហ្ស៊ិក ៕
http://ព័ត៌មានសភាអន្តរជាតិ ០៧-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-belgian-parliamentarians-seek-to-boost-relations/232264.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម