logo logo
banner1
ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជំរុញឱ្យមានការផ្តល់យោបល់បន្ថែមទៀតលើការកាត់បន្ថយកាបូន
 

លោក Wang Yang ចូលរួមធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ

កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជន សាធារណរដ្ឋប្រជាមានិតចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីប្រមូលផ្តុំគំនិត និងការផ្តល់យោបល់ ដើម្បីជួយប្រទេសចិនឱ្យសម្រេចបាននូវគោលដៅកំពូល និងអព្យាក្រឹតភាពនៃប្រើប្រាស់កាបូន។ លោក Wang សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPP) និងជាប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បានធ្វើការកត់សម្គាល់ ឡើងនៅក្នុងកិច្ចប្រជុំស្តីពីការស្រាវជ្រាវ និងពិគ្រោះយោបល់ដែលធ្វើឡើងនៅក្នុងរដ្ឋធានីប៉េកាំង។ នៅក្នុងកិច្ចប្រជុំ នេះ តំណាងបក្សនយោបាយដែលមិនមែនជាបក្សកុម្មុយនិស្តចិន បានចែករំលែកទស្សនៈ និងមតិយោបល់របស់ ពួកគេអំពីអ្វីដែលអាចធ្វើបានក្នុងវិស័យផ្សេងៗ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបៃតង ដូចជាការអភិវឌ្ឍបន្ថែមទៀត នូវថាមពលថ្មី និងស្អាត, ការពង្រីកទីផ្សារពាណិជ្ជកម្មកាបូន និងការលើកកម្ពស់ការស្រាវជ្រាវបច្ចេកវិទ្យាកាបូន ៕

https://english.news.cn/20220706/962c722831f943f3974cad532c6490d7/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`