logo logo
banner1
គណៈប្រតិភូសភាអឺរ៉ុបនឹងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងប្រទេស បង់ក្លាដែសដោយផ្តោតអាទិភាពលើកិច្ចការធុរកិច្ច
 

 រូបទង់ជាតិសហភាពអឺរ៉ុប និងទង់ជាតិនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស

សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស​ និងសហភាពអឺរ៉ុបនឹងពិភាក្សាជាពិសេសពាក់ព័ន្ធនឹងវិស័យ ធុរកិច្ច ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចមកពីសភាអឺរ៉ុប នៅក្នុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។ លោក Charles Whiteley ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំ   បង់ក្លាដែសបានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចួបជាមួយលោក Shahriar Alam រដ្ឋមន្រ្តីក្រសួងការបរទេសបង់ក្លាដែសថា   “គណៈប្រតិភូសភាអឺរ៉ុប មានចំណាប់អារម្មណ៍ចំពោះចំណងទាក់ទង ធុរកិច្ចរវាងសហភាពអឺរ៉ុប និងបង់ក្លាដែស ដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងក្លា”។

លោក Whiteley​ បានថ្លែងថា សមាជិកគណៈប្រតិភូសភាអឺរ៉ុបនឹងចូលចួបជាមួយនឹងរដ្ឋមន្រ្តីនិងអង្គការផ្សេងៗរបស់បង់ក្លាដែស។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះថ្លែងបន្តថា ភាគីទាំងពីរនឹងពិនិត្យមើលបញ្ញត្តិនៃប្រព័ន្ធអនុគ្រោះទូទៅ(GSP) ដែលជាបញ្ញតិ្តសកលរបស់ពួកគេ ខណៈដែលភាគីទាំងពីរមានការប្តេជ្ញាចិត្តខ្ពស់ និងចាប់អារម្មណ៍ពីធុរកិច្ច។ លោករដ្ឋមន្រ្តី Shahriar Alam បានថ្លែងថា គណៈប្រតិភូសភាអឺរ៉ុបនឹងទស្សនកិច្ចរោងចក្រឯកជន និងការអភិវឌ្ឍនានារបស់បង់ក្លាដែស។ បង់ក្លាដែស បានចូលពាក់ព័ន្ធរួចហើយក្នុងបញ្ហា GSP plus ដែលនីតិវិធីមានភាពស្មុគ្រស្មាញបន្តិច ហើយសហភាព អឺរ៉ុបបានថ្លែងថា វាជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លា ដែលឃើញមានការយល់ដឹងនៅក្នុងបង់ក្លាដែស។ សហ ភាពអឺរ៉ុបមានភាពរីករាយយ៉ាងខ្លាំងដែល កម្មវិធីអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) បានជួយដល់  បង់ក្លាដែស និងអរគុណចំពោះសម្លៀកបំពាក់មានគុណភាពខ្ពស់ ដែលយើងទទួលបានពីបង់ក្លាដែស។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធអនុគ្រោះទូទៅបូក (GSP+) របស់សហភាពអឺរ៉ុប បានផ្តល់ឱ្យប្រទេស កំពុងអភិវឌ្ឍន៍នូវការលើកទឹកចិត្តពិសេស ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។ ប្រទេសដែលទទួលបានប្រព័ន្ធ GSP+ ត្រូវអនុវត្តន៍នូវអនុសញ្ញាអន្តរជាតិចំនួន ២៧ ស្តីពីសិទ្ធិមនុស្ស សិទ្ធិការងារ បរិស្ថាន និងអភិបាលកិច្ចល្អ។ លោក Shahriar Alam បានថ្លែងថានឹងមានកិច្ចពិភាក្សាយ៉ាងទូលំទូលាយជាមួយគណៈប្រតិភូសភាសហភាពអឺរ៉ុប។ បង់ក្លាដែសទទួលបានការចាប់អារម្មណ៍ ពីពិភពលោកចំពោះការរក្សាបាននូវសន្ទុះកំណើន បើទោះបីជាមានសង្ខេបកម្ម(ការធ្លាក់ចុះសេដ្ឋកិច្ច)ជា សកលដែលបណ្តាលមកពីជំងឺរាតត្បាតជាសកលកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ៕

http://ព័ត៌មានសភាអន្តរជាតិ ០៧-០៧-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.prothomalo.com/bangladesh/european-parliament-delegation-visits-bangladesh-trade-issues-to-get-priority



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`