logo logo
banner1
សភាអឺរ៉ុបនឹងបណ្តេញរុស្ស៊ីចេញពីអង្គការនគរបាលព្រហ្មទណ្ឌ អន្តរជាតិ(អាំងទែប៉ូល)
 

រូបភាពសភាអឺរ៉ុប

សភាអឺរ៉ុប ដែលបានប្រជុំនៅក្នុងទីក្រុង Strasbourg នៃសាធារណរដ្ឋបារាំង បានអនុម័តសេចក្តី សម្រេចមួយស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរ ជាតិ(Interpol) ដែលបច្ចុប្បន្នកំពុងតែបើកការចរចា។ នៅក្នុងរបាយការណ៍មួយ ដែលទទួលបានការអនុ ម័តក្នុងសំឡេង ៦០៧ ទល់នឹង ១៣សំឡេង និងអនុបវាទ ១១សំឡេង សភាអឺរ៉ុបបានថ្លែងថា ខ្លួនបាន ចាត់ទុកការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីមកលើអ៊ុយក្រែន គឺជាការគំរាមកំហែងដោយផ្ទាល់មកលើកិច្ច សហប្រតិបត្តិការការអនុវត្តច្បាប់អន្តរជាតិ ហើយការណ៍ដែលរុស្ស៊ី នៅតែបន្តទទួលបានទិន្នន័យរបស់ អាំងទែប៉ូល គឺជាគ្រោះថ្នាក់មួយសម្រាប់កិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ជាមួយនឹងអង្គការនគរ បាលមួយនេះ។

ដូច្នឹងហើយ សភាអឺរ៉ុបគាំទ្រការដកហូតសិទ្ធិទទួលបានទិន្នន័យរបស់អាំងទែប៉ូល ពីប្រទេសរុស្ស៊ី និងបេឡារុស ហើយព្យួរសិទ្ធិរបស់ប្រទេសទាំងពីរចេញពីអង្គការអាំងទែប៉ូល។ របាយការណ៍ដដែលខាង លើបានឱ្យដឹងថា រាល់កិច្ចព្រមព្រៀងណាមួយគួរតែផ្តល់សិទ្ធិឱ្យទីភ្នាក់ងារពាក់ព័ន្ធរបស់សហភាពអឺរ៉ុបអាច ទទួលបានទិន្នន័យរបស់អង្គការអាំងទែប៉ូល ដូចជា Europol (ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ អនុវត្តន៍ច្បាប់) EPPO (ការិយាល័យរដ្ឋអាជ្ញា) Eurojust (ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ បទលើ្មសព្រហ្មទណ្ឌ) និង Frontex (ទីភ្នាក់ងារព្រំដែន និងឆ្នាំសមុទ្ទអឺរ៉ុប)…៕

https://menafn.com/1104481156/European-Parliament-To-Exclude-Russia-From-Interpol



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`