logo logo
banner1
សមាជិកសភារុស្ស៊ី ទទូចឱ្យថ្កោលទោសកិច្ចព្រមព្រៀងអាកទិកជាមួយន័រវែស
 

រូបភាពសភាសហព័ន្ធរុស្ស៊ី

សមាជិកជាន់ខ្ពស់ ១រូប នៃសភាសហព័ន្ធរុស្ស៊ីបានថ្លែងថា សមាជិកសភាគួរតែពិចារណាថ្កោលទោស កិច្ចព្រមព្រៀងព្រំដែនអាកទិកដ៏សំខាន់ជាមួយព្រះរាជាណាចក្រន័រវែស ,ក្នុងគ្រាដែលភាពតានតឹងកំពុង កើនឡើងរវាងប្រទេសទាំងពីរ។ ការប្រកាសបែបនេះ បានកើតមានឡើងដោយរដ្ឋាភិបាលទីក្រុងមូស្គូបាន ចោទថាទីក្រុងអូស្លូបានបិទផ្លូវទៅកាន់ប្រជុំកោះ Svalbard ហើយទំនាក់ទំនងរវាងវិមានក្រឹមឡាំង និង បណ្តាប្រទេសអឺរ៉ុបកំពុងរងការបែកបាក់ពាក់ព័ន្ធនឹងការធ្វើអន្តរាគមន៍យោធារបស់រុស្ស៊ី នៅក្នុងប្រទេស អ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១០សហព័ន្ធរុស្ស៊ី និងព្រះរាជាណាចក្រន័រវែសបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនទឹក និងកិច្ចសហប្រតិបត្តិនៅក្នុងសមុទ្ទ Barents និងមហា សមុទ្ទអាកទិកដើម្បីបញ្ចប់ជម្លោះរយៈពេល ៤០ឆ្នាំ។ សភាឌូម៉ាសហព័ន្ធរុស្ស៊ីបានឱ្យដឹងថា លោក Vya cheslav Volodin ប្រធានសភាឌូម៉ា ដែលជាជាន់ទាបរបស់សហព័ន្ធរុស្ស៊ីបានឱ្យសមាជិកសភាពិនិត្យ-ពិចារណា “បញ្ហាប្រកាសថ្កោលទោសកិច្ចព្រមព្រៀងជាមួយន័រវែស ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងសមុទ្ទ Barents និងមហាសមុទ្ទ អាកទិក”…៕

https://www.urdupoint.com/en/world/russian-mps-urged-to-denounce-arctic-treaty-w-1533035.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`