ទិដ្ឋភាពនៅខាងក្រៅសភាសហភាពអឺរ៉ុប
កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ សភាសហភាពអឺរ៉ុប បានអនុម័តសេចក្តីស្នើច្បាប់មួយចំនួន ដែលរួមមាន សេចក្តីព្រាងច្បាប់ស្តីពី សេវាឌីជីតាល់ (Digital Services Act, DSA) និងសេចក្តីព្រាងច្បាប់ ស្តីពី ទីផ្សារឌីជីតាល់ (Digital Markets Act, DMA) ដោយសំឡេងភាគច្រើនលើសលប់នៅក្នុងការបោះ ឆ្នោតក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន។ សមាជិកសភាសហភាពអឺរ៉ុបជាច្រើនរូប បានបើកភ្លើងខៀវដើម្បី ឈានដល់កិច្ចព្រមព្រៀងនយោបាយនានាជាមួយគណៈកម្មាធិការ និងក្រុមប្រឹក្សាអឺរ៉ុបនៅនិទាឃរដូវក្នុង ឆ្នាំ២០២២ នេះ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសេវាសាធារណៈ បានស្វាគមន៍ជំហានដ៏សំខាន់នេះ និងពិនិត្យ មើលបន្តទៀត ដើម្បីអនុម័តជាលើកចុងក្រោយនៅក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលនឹងត្រូវ បិទបញ្ចប់ជាផ្លូវការនូវនីតិវិធីនីតិកម្មនេះនៅពលខាងមុខ៕
https://www.ebu.ch/news/2022/07/european-parliament-adopts-the-digital-services-package-setting-the-bar-high-for-online-platforms
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម