logo logo
banner1
ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី៖ អ៊ុយក្រែនបានក្លាយជា «រដ្ឋភេរវករ»
 

លោក Vyacheslav Viktorovich Volodin ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី

រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក Vyacheslav Volodin ប្រធាន   សភាឌូម៉ា(សភាជាន់ទាបសហព័ន្ធរុស្ស៊ី) បានថ្លែងប្រាប់សមាជិកសភា នៅក្នុងសម័យសភាពេញអង្គថា ប្រទេសអ៊ុយក្រែនបានក្លាយជា “រដ្ឋភេរវករ”។ នេះបើតាមការកត់សម្គាល់ដែលបានបង្ហោះនៅក្នុងគេហ ទំព័ររបស់សភាជាន់ទាបរុស្ស៊ី។ លោក Volodin ត្រូវបានស្រង់សម្តីថា លោក Volodymyr Oleksand rovy ch Zelenskyy ប្រធានាធិបតីអ៊ុយក្រែនគឺជា “មេដឹកនាំឧក្រិដ្ឋជន”។

ចាប់តាំងពីថ្ងៃចាប់ផ្តើមផែនការ “ប្រតិបត្តិការយោធាពិសេស” របស់រដ្ឋាភិបាលទីក្រុងមូស្គូ នៅក្នុង ប្រទេសអ៊ុយក្រែនមក មន្រ្តីសហព័ន្ធរុស្ស៊ីបានស្វែងរកការលាបពណ៌ប្រទេសជិតខាងរបស់ខ្លួនមួយនេះថា កំពុងស្ថិតក្រោមគ្រប់គ្រងរបស់ជនហ្វាស៊ីសប្រឆាំងនឹងរុស្ស៊ី និងណាស៊ីបែបថ្មី(neo-Nazis) ប៉ុន្តែមិន បានជំរុញទស្សនៈថា ជារដ្ឋភេរវករទេ។ ប៉ុន្តែអ៊ុយក្រែន និងប្រទេសលោកខាងលិចបានថ្លែងថា ការអះអាង របស់រុស្ស៊ី គឺជាការឃោសនាគ្មានមូលដ្ឋាន ធ្វើឡើងដើម្បីបង្ហាញថា ការឆក់ប្លន់យកដី (របស់អ៊ុយក្រែន)ជា រឿងត្រឹមត្រូវ…៕

https://nationalpost.com/pmn/news-pmn/russian-parliament-speaker-ukraine-has-become-a-terrorist-state



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`