logo logo
banner1
តាមការស្ទង់មតិ ៖ សម្ព័ន្ធភាពកាន់អំណាចរំពឹងថានឹងឈ្នះការបោះឆ្នោតសភាជាន់ខ្ពស់នៅក្នុងប្រទេសជប៉ុន
 

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida

យោងតាមការស្ទង់មតិមួយចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ព័ន្ធភាព គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្ស Komeito កំពុងឆ្ពោះទៅរកជ័យជម្នះនៅក្នុងការបោះឆ្នោតសភាក្រុមប្រឹក្សា(សភាជាន់ខ្ពស់)នាពេលខាងមុខ ដោយគណបក្ស LDP ដែលជាគណបក្សកំពុងកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ទំនងជាទទួលបាន អាសនៈច្រើនជាងចំនួនដែលមានបច្ចុប្បន្ន។ ការស្ទង់មតិដែលធ្វើឡើងដោយ Nikkei business រៀងរាល់ចុង សប្តាហ៍បានឱ្យដឹងថា គណបក្ស LDP ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ដណ្តើម​បាន​អាសនៈ​ប្រហែល ៦០អាសនៈ ដោយ​ខ្លួន​ឯងកើន​ពី​ចំនួន ៥៥អាសនៈ ដែល​ខ្លួនកំពុង​កាន់នាពេល​បច្ចុប្បន្ន​នេះ។ សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ មានអាសនៈសរុបចំនួន ១២៥អាសនៈ ត្រូវបានបង្កើត ឡើងសម្រាប់ការប្រជែងគ្នាក្នុងចំណោមអាសនៈរបស់សមាជិកសភាទាំង ២៤៨រូប ដែលធ្វើឱ្យចំនួន ៦៣ ជាសំឡេង ភាគច្រើនសាមញ្ញ….៕

https://www.arabnews.com/node/2115746/middle-east



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`