logo logo
banner1
ប្រធានាធិបតីបារាំង រុះរើគណៈរដ្ឋមន្រ្តី ក្រោយពីគណបក្សរបស់លោក បាត់បង់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា
 

លោក Emmanuel Jean-Michel Frédéric Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

កាលពីថ្ងៃចន្ទ ទី០៤ ខែកក្កដា ឆ្នាំ២០២២ លោក Emmanuel Jean-Michel Frédéric Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបានរុះរើគណៈរដ្ឋមន្រ្តីរបស់លោក ក្រោយពីបាត់បង់សំឡេងភាគច្រើន នៅក្នុងរដ្ឋសភា។ លោក Macron បានដកលោក Clement Beaune រដ្ឋមន្រ្តីកិច្ចការអឺរ៉ុប  ដែលដើរតួនាទី ដ៏សំខាន់ក្នុងការចរចាពីការចាកចេញរបស់ចក្រភពអង់គ្លេសពីអឺរ៉ុប(Brexit) ឱ្យទៅកាន់ជារដ្ឋមន្រ្តីក្រសួង ដឹកជញ្ជូនវិញ នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីរបស់លោក។

លោក Macron ក៏បានដាក់ជំនួសរដ្ឋមន្រ្តី១រូប នៅក្នុងជួរគណៈរដ្ឋមន្រ្តី ដែលរងការចោទប្រកាន់ក្នុង ការស៊ើបអង្កេតលើករណីចាប់រំលោភ។ លោក Jean-Christophe Combe ថ្នាក់ដឹកនាំ១រូប នៃកាកបាទ ក្រហមបារាំង ត្រូវបានតែងតាំងជារដ្ឋមន្រ្តីថ្មី នៃក្រសួងសាមគ្គីភាព និងបង្រួបបង្រួមសង្គម ក្រោយពីលោក រដ្ឋមន្រ្តី Damien Abad បានបដិសេធមិនបានធ្វើខុសអ្វីខុសដូចការចោទប្រកាន់នោះឡើយ។ ប៉ុន្តែរឿង អាស្រូវមួយនេះ បានធ្វើឱ្យរដ្ឋាភិបាលបារាំងរងនូវភាពអាម៉ាស៕

https://news.cgtn.com/news/2022-07-04/French-government-announces-cabinet-shuffle-1bowpW3UVUs/index.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`