logo logo
banner1
ប្រធានសន្និបាតសភាអង្គការណាតូ ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងរាជធានីម៉ាទ្រីឌ គូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារលទ្ធិប្រជាធិបតេយ្យ
 

លោកGeral E. Connolly (ជនជាតិអាមេរិក) ប្រធានសន្និបាតសភាអង្គការណាតូ(NATO PA) បានថ្លែងទៅកាន់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិកអង្គការណាតូ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលរបស់អង្គការនេះ ក្នុងរាជធានីម៉ាទ្រីឌ នៃព្រះរាជាណាចក្រអេស៉្បាញ ដោយសង្កត់ធ្ងន់អំ​ពី សារៈសំខាន់នៃការប្តេជ្ញាចិត្តសាជាថ្មីរបស់អង្គការនេះ ក្នុងការការពារមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។

ជាប្រពៃណី កិច្ចប្រជុំកំពូលរបស់អង្គការណាតូ តែងតែអញ្ជើញប្រធានសន្និបាតសភាអង្គការណាតូ ឱ្យចូលរួម ដើម្បីបង្ហាញអំពីទស្សនៈរបស់សមាជិកសភានៃប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ លើបញ្ហា សំខាន់ៗដែលជះឥទ្ធិពលចំពោះប្រទេសរបស់ពួកគេ។ ជាការស្វាគមន៍ចំពោះការអនុម័តលើទស្សនាទានយុទ្ធសាស្រ្តថ្មីរបស់អង្គការណាតូ (The NATO’s new Strategic Concept) លោកConnolly បានថ្លែងថា​​​​៖​”សម្ព័ន្ធមិត្តអង្គការណាតូ នឹងមិនអនុញ្ញាតឱ្យអំណាចផ្តាច់ការនិយម (Authoritarianism) អាចបំផ្លាញដល់អណ្តាតភ្លើងលទ្ធិប្រជាធិបតេយ្យបានឡើយ។ សម្ព័ន្ធមិត្តទាំងនេះ នឹងមិនអនុញ្ញាតឱ្យលោកប្រធា​នាធិបតី Putin ចេញមកពន្លត់ភ្លើងមហិច្ឆតារបស់លទ្ធិប្រជាធិបតេយ្យដែលកំពុងតែឆាបឆេះឡើយ។ លោកConno lly បានសង្កត់ធ្ងន់ទៀតថា៖ ”សង្រ្គាមរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន គឺជារូបភាពនៃសោកនាដ​កម្ម​មួយនៃប្រកួតប្រជែងគ្នាដណ្តើមភាពល្អឯកកម្រិតពិភពលោក។ មនុស្សជាច្រើនកំពុងបាត់បង់ជីវិតក្នុងប្រទេសអ៊ុយក្រែន ខណៈដែលយើងកំពុងនិយាយដោយក្លាហានអំពីការការពារលទ្ធិប្រជាធិបតេយ្យ…”។ លោកCo nnolly បានថ្លែងបន្តទៀតថា ដើម្បីរៀបចំខ្លួនទប់ទល់នឹងដំណើរនៃការគំរាមកំហែងរបស់អំណា​ច​ផ្តាច់ការនិយម អង្គការណាតូត្រូវតែបោះជំហានឱ្យលើសពីវោហាសាស្រ្តរបស់ខ្លួន ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ។ សន្និបាតសភាអង្គការណាតូ សូមផ្តល់អនុសាសន៍ថា អង្គការណាតូគួរបង្កើតនូវមជ្ឈមណ្ឌលសម្រាប់ការឆាប់ងើបឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ (The Democratic Resilience) នៅទីស្នាក់ការធំៗ របស់អង្គការណាតូ (NATO Headquarters)…។

ក្រៅពីតួនាទីជាប្រធានសន្និបាតសភាអង្គការណាតូ តួនាទីមួយទៀតរបស់លោកConnolly គឺជាសមាជិកសភាតំណាងសហរដ្ឋអាមេរិកមកពីរដ្ឋVirginia។ លោកConnolly បានចូលរួមក្នុងការងាររបស់ សន្និបាតសភាអង្គការណាតូ ក្នុងឆ្នាំ២០១៣ ហើយត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសន្និបាតនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២០…៕

http://ព័ត៌មានសភាអន្តរជាតិ ០៤-០៧-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/nato-pa-president-addresses-nato-madrid-summit-stresses-importance-defending-democracy



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`