លោក Rachid Talbi Alami ប្រធានសភាតំណាងនៃព្រះរាជាណាចក្រម៉ារ៉ុក
លោក Rachid Talbi Alami ប្រធានសភាតំណាងនៃព្រះរាជាណាចក្រម៉ារ៉ុក បានអញ្ជើញចូលរួមនៅក្នុងសន្និសីទដំបូងនៃបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ(NAM) ដែលបានធ្វើឡើងកាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ដល់ថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសភាជាន់ទាបម៉ារ៉ុកបានឱ្យដឹងថា សន្និសីទនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសំខាន់នៃបណ្តាញសភា NAM ដែលប្រព្រឹត្តទៅក្នុងរាជធានីម៉ាឌ្រីត នៅក្នុងឱកាសនៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៣ (IPU) ក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ សេចក្តីថ្លែង ការណ៍បានឱ្យដឹងថា ស្ថាប័ននេះមានគោលបំណងដើម្បីបញ្ជាក់ពីគោលការណ៍នៃចលនាមិនចូលបក្សសម្ព័ន្ធដែលបានបង្កើតឡើងនៅក្នុងសន្និសីទមួយក្នុងរដ្ឋធានី Bandung នៃសាធារណរដ្ឋឥណ្ឌូណេស៊ីកាល ពីឆ្នាំ១៩៥៥ ហើយដែលប្រទេសម៉ារ៉ុកគឺជាស្ថាបនិកមួយរូប។ បណ្តាញនេះក៏មានគោលបំណងធានានូវការគាំទ្ររបស់សភាសម្រាប់ការសម្រេចបាននូវការប្តេជ្ញាចិត្តទាំងនេះ ដោយបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងសភានៃរដ្ឋជាសមាជិកនៃចលនា ក៏ដូចជាតាមរយៈការលើក កម្ពស់ការទូតសភារវាងស្ថាប័នសភាអន្តរជាតិនានា ដើម្បីពង្រីកការសម្របសម្រួលអន្តរសភា ជាពិសេសទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សនិ្នសីទដំបូងនេះនឹងធ្វើការពិនិត្យជាក់ស្តែងដើម្បីអនុម័តលើវិធាននៃនីតិវិធីបណ្តាញសភា ក៏ដូចជាការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានចំនួន៣រូប ដោយគិតគូរពីតំណាង ភូមិសាស្រ្តនៃសមាជិករបស់ខ្លួន។
យោងតាមប្រភពដដែលបានឱ្យដឹងថា គណៈប្រតិភូសភាម៉ារ៉ុក ដឹកនាំដោយប្រធានសភាតំណាង រួមនឹងលោក Thami Ouazzani Touhami មេដឹកនាំនៃគណបក្ស the National Rally of Independents (RNI) និងលោក Mohamed Hjira មេដឹកនាំនៃគណបក្ស the Authenticity and Modernity(PAM)៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.einnews.com/amp/pr_news/579340771/lower-house-speaker-participates-in-first-conference-of-nam-parliamentary-network-in-azerbaijan
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម