logo logo
banner1
សភាជាន់ទាបរុស្ស៊ីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការលើកលែងពន្ធអ្នកចេញរូបិយប័ណ្ណឌីជីតាល់
 

សភាជាន់ទាបសហព័ន្ធរុស្ស៊ី (State Duma)

សមាជិកសភាជាន់ទាបសហព័ន្ធរុស្ស៊ី (State Duma) បានពិនិត្យ​​ និងអនុម័តលើសេចក្តីព្រាងច្បាប់មួយស្តីពី ការលើកលែងពន្ធលើអ្នកចេញរូបិយប័ណ្ណឌីជីតាល់ និងប្រតិបត្តិករលើប្រព័ន្ធព័ត៌មានវិទ្យាដែលពាក់ព័ន្ធនៅក្នុង ការចេញរូបិយប័ណ្ណឌីជីតាល់របស់ខ្លួន ពីតម្លៃពន្ធបន្ថែម (value-added tax, VAT)។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងបង្កើតអត្រាពន្ធផងដែរ សម្រាប់ប្រាក់ចំណូលដែលបានមកពីការលក់រូបិយប័ណ្ណឌីជីតាល់នេះ ជាពិសេស សេចក្តីព្រាង​ច្បាប់នេះ បានកំណត់អំពីអត្រាពន្ធរូបិយប័ណ្ណឌីជីតាល់ ១៣% សម្រាប់អ្នកចេញ រូបិយប័ណ្ណឌីជីតាល់របស់ប្រទេសរុស្ស៊ី និងអត្រា ១៥% សមា្រប់អ្នកចេញរូបិយប័ណ្ណឌីជីតាល់ជាជនបរទេស។ ដែលនេះជាការកាត់បន្ថយមួយ ពីអត្រាស្តង់ដា ២០% ដែលទើបត្រូវបានដាក់ឆ្លងគណៈកម្មាធិការជំនាញ មួយរបស់សភាជាន់ទាបរុស្ស៊ីនៅពេលថ្មីៗនេះ៕



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`