លោក Kweon Seong-dong ប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើនរបស់គណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន ឆ្លើយសំណួរអ្នកសារព័ត៌មាននៅក្នុងសភា ថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២
គណបក្សនយោបាយនានាដែលជាគូប្រជែងរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានទទួល បរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងការចរចា នៅនាទីចុងក្រោយរបស់ខ្លួនសម្រាប់ការជ្រើសតាំងប្រធានស្ថាប័ននីតិប្បញ្ញត្តិនៅពេលខាងមុខ មុនពេលចាប់ផ្តើមបើកសម័យប្រជុំរដ្ឋសភាបណ្តោះអាសន្ននៅក្នុងខែកក្កដា ឆ្នាំ២០២២ នេះ។
ខណៈពេលកិច្ចប្រជុំបិទទ្វារមួយ ដែលត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ រវាងប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើនរបស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំងដ៏ធំជាងគេ បានបញ្ចប់ដោយមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយនោះ រដ្ឋសភានៅតែបន្តលើកពេល រួមទាំងការបន្តលើកពេលសម័យប្រជុំផ្តល់សេចក្តីទុកចិត្តលើការជ្រើសតាំងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង និងសេចក្តីព្រាងច្បាប់ជាង ១១, 000 ផងដែរ។
លោក Kweon Seong-dong ប្រធានក្រុមសមាជិកសភាសំឡេងភាគច្រើនរបស់គណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន និងសមភាគីរបស់លោក គឺលោក Park Hong-keun មកពីគណ បក្សប្រជាធិបតេយ្យបានជួបប្រជុំពិភាក្សាគ្នាក្នុងរដ្ឋធានីសេអ៊ូរយៈពេល ២ ម៉ោង ទោះបីជាលោក Kweon បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋសភាថា គណបក្សនយោបាយទាំងនោះ មិនបានឈានដល់ កិច្ចព្រមព្រៀងមួយយ៉ាងណាក៏ដោយ។
លោក Kweon បានថ្លែងប្រាប់អ្នករាយការណ៍ព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំពិភាក្សានោះថា «ខ្ញុំបានជួបប្រជុំពិភាក្សាការងារជាមួយលោក Park Hong-keun ប្រហែលរយៈពេល ២ ម៉ោង កាលពីវេលា ម៉ោង ៣៖០០ រសៀល ហើយយើងបានចែករំលែកមតិយោបល់គ្នាដោយឥតលាក់លៀមរបស់គណបក្ស នយោបាយទាំងពីរ»៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-០៧-២២- កែវ ធាវីប្រែសម្រួលពី៖ https://m.koreaherald.com/view.php?ud=20220703000240
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម