លោក Tran Thanh Man ជួបសន្ទនាការងារតាមប្រព័ន្ធនិម្មិតជាមួយលោក Wang Chen
កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋ សភាសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Wang Chen និងអនុប្រធានគណៈកម្មាធិការអចិ ន្ត្រៃយ៍នៃសភាប្រជាជនសាធារណរដ្ឋប្រជាមានិតចិន(NPC) បានជួបសន្ទនាការងារតាមប្រព័ន្ធនិម្មិត។
ភាគីទាំងពីរបានចែករំលែកទស្សនៈថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានបន្តរីកចម្រើនដោយមាន ការផ្លាស់ប្តូរ និងកិច្ចប្រជុំគ្រប់កម្រិតបានធ្វើឡើងជាញឹកញាប់ក្នុងទម្រង់ដែលអាចបត់បែនបាន។ ជាពិសេស អគ្គលេខាបក្សវៀតណាម និងចិនបានជួបពិភាក្សាគ្នាតាមទូរសព្ទចំនួន៤ដងក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ដោយជួយបង្កើនទំនុកចិត្តផ្នែកនយោបាយ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយ សុខដុមរមនា និងស្ថិរភាពនៃទំនាក់ទំនងរបស់បក្ស និងប្រទេសទាំងពីរ។ លោក Man បានអះអាងថា កិច្ច សហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពរវាងសភាទាំងពីរបង្កើតបានជាផ្នែកសំខាន់នៃទំនាក់ ទំនងរវាងបក្ស និងប្រទេសទាំងពីរ។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានឯកភាពបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ របស់ភាគីរៀងៗខ្លួន អនុវត្តន៍ប្រកបដោយផ្លែផ្កានូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ រវាងរដ្ឋសភាវៀតណាម និងសភាប្រជាជនចិន ព្រមទាំងអនុវត្តន៍សកម្មភាពកិច្ចសហប្រតិបត្តិការដែលបានឯកភាពក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធនិម្មិតរវាងលោក Vuong Dinh Hue ប្រធានរដ្ឋសភា វៀតណាម និងសមភាគីចិនលោក Li Zhanshu ប្រធានសភាប្រជាជនចិន កាលពីខែមិថុនា ឆ្នាំ២០២១។ លោក Man បានកត់សម្គាល់ថា វៀតណាមសង្ឃឹមថាដំណើរទស្សនកិច្ចកម្រិតខ្ពស់ទ្វេភាគីទៅវិញទៅមក នឹងត្រូវបានរៀបចំក្នុងពេលឆាប់ៗនេះក្នុងឆ្នាំ២០២២។
ដោយចែករំលែកនូវទស្សនៈរបស់លោក Man ស្តីពីតម្រូវការក្នុងការពង្រឹងចំណងមិត្តភាពសភា លោក Wang បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំសភាប្រជាជនចិនតែងតែយកចិត្តទុកដាក់ និងខិតខំពង្រឹងទំនាក់ ទំនងរបស់បក្ស និងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសភារបស់ពួកគេ។លោក Wang បាន មានប្រសាសន៍បន្ថែមទៀតថា ប្រទេសចិននឹងបន្តជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក Wang ក៏បានចែករំលែកនូវមតិយោបល់របស់ភាគីវៀតណាមអំពីការជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ រួមជាមួយនឹងការប្រកាន់ខ្ជាប់នូវការយល់ឃើញរួមស្តីពីការថែរក្សាសន្តិភាព និង ស្ថិរភាពនៅ សមុទ្រខាងកើត ៕
http://ព័ត៌មានសភាអន្តរជាតិ ០១-០៧-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-china-agree-on-measures-to-further-promote-parliamentary-ties/231915.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម