logo logo
banner1
សភាអ៊ីស្រាអែលត្រូវបានរំលាយ ហើយលោក Lapid ក្លាយជានាយករដ្ឋមន្ត្រី ចាំផ្ទះ
 

រូបភាព ៖ លោក Naftali Bennett(ស្តាំ) និងលោក Yair Lapid នាយករដ្ឋមន្ត្រីចាំផ្ទះនៃរដ្ឋអ៊ីស្រាអែល

កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ សមាជិកសភានៃរដ្ឋអ៊ីស្រាអែលបានបោះឆ្នោតរំលាយសភា ដោយបញ្ចប់រដ្ឋាភិបាលចម្រុះរយៈពេលមួយឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី Naftali Bennett និងបញ្ជូនប្រទេសមួយ នេះត្រឡប់ទៅរកការបោះឆ្នោតជាលើកទី៥ ក្នុងរយៈពេលមិនដល់៤ឆ្នាំផង នៅក្នុងការផ្លាស់ប្តូរមួយដែលអាចមើល ឃើញថា អតីតនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ត្រឡប់​មក​កាន់​អំណាច​វិញ។ ​អ្នក​នាំ​ពាក្យ​សភាបាន ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយថា សភា​ដែល​មាន​សមាជិក​ចំនួន ១២០​រូប ​បាន​បោះឆ្នោត​គាំទ្រចំនួន ៩២សំឡេង ទល់នឹង ០សំឡេង ​ដើម្បី​រំលាយ​ខ្លួន ​និង​រៀបចំ​ការ​បោះ​ឆ្នោត​បន្ទាប់​នៅ​ថ្ងៃ​ទី០​១ ខែ​វិច្ឆិកា ឆ្នាំ២០២២។ លោក Bennett ត្រូវបានគេរំពឹងថានឹងប្រគល់អំណាចទៅឱ្យលោក Yair Lapid រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល និងជាមេដឹកនាំគណបក្ស the centrist Yesh Atid ក្រោមកិច្ចព្រមព្រៀងចែករំលែកអំណាច ដែលពួកគេបានព្រម ព្រៀងគ្នាបន្ទាប់ពីការបោះឆ្នោតមិនពេញលេញកាលឆ្នាំ២០២១។ ការផ្លាស់ប្តូរអំណាចនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី០១ ខែកក្កដា ហើយលោក Lapid នឹងកាន់តំណែងនេះរហូតដល់រដ្ឋាភិបាលបន្ទាប់ត្រូវបានបង្កើតឡើង….៕

https://english.news.cn/20220630/4baa517cb49a48009fbada90e5141d66/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`