logo logo
banner1
សភាប្រជាជនចិន(NPC) អនុម័តច្បាប់ថ្មីបាន ៦៩ ក្នុងពេល ១០ឆ្នាំមកនេះ
 

នាយកដ្ឋានសាធារណៈនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនបានថ្លែងថា សភាប្រជាជនចិន និងគណៈកម្មាធិការអចិន្រ្តៃយ៍បានអនុម័តច្បាប់ថ្មីចំនួន ៦៩ និងបានពិនិត្យសើរើឡើងវិញបាន ២៣៧ ច្បាប់ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ។ នាយកដ្ឋានខាងលើបានថ្លែងនៅឯសន្និសីទសារព័ត៌មាន មួយថា មកទល់ពេលនេះ ច្បាប់ចំនួន ២៩២ កំពុងតែចូលជាធរមាន។

សភាប្រជាជនចិន និងគណៈកម្មាធិការអចិន្រ្តៃយ៍បានបង្កើនល្បឿនការងារនីតិកម្ម ជាមួយនឹងការ ធានាបាននូវគុណភាពនៃការតាក់តែងច្បាប់។ មានច្បាប់បន្ទាន់ៗជាច្រើន ចាំបាច់សម្រាប់អភិបាលកិច្ច និងបំពេញសេចក្តីត្រូវការរបស់ប្រជាជន ដើម្បីទទួលបានជីវភាពល្អប្រសើរជាងមុន ត្រូវបានស្នើឡើង ឬ ពិនិត្យសើរើឡើងវិញ។ នេះបើតាមប្រសាសន៍របស់លោក Wang Tiemin អគ្គលេខាធិការរងនៃគណៈកម្មា ធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន។ ការស្នើសុំមតិយោបល់ពីសាធារណជនលើសេចក្តីព្រាងច្បាប់ចំនួន ២១៧ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ដោយទទួលបានសំណើជាង ៣.៨លាន ពីប្រជាជនជាង ១.២លាននាក់៕

https://www.chinadaily.com.cn/a/202206/30/WS62bd0b91a310fd2b29e69800.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`