លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន
រដ្ឋធានីកៀវ៖ លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែន កំពុងតែពឹងអាស្រ័យលើជំនួយពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)ជួយដល់អ៊ុយក្រែន ដើម្បីទទួលបានប្រព័ន្ធអាវុធមីស៊ីលបាញ់ចេញពីដីទៅអាកាស (ground-to-air missile «GTAM») និងការឆ្លើយតបដ៏ខ្លាំងក្លាមួយចំពោះការវាយប្រហារដោយអាវុធមីស៊ីលថ្មីៗបំផុតនេះ មកលើផ្សារទំនើបមួយ នៅក្នុងទីក្រុង Kremen chuk។ លោក Ruslan បានថ្លែងបែបនេះ តាមរលកធាតុអាកាសនៃវិទ្យុជាតិអ៊ុយក្រែន Telethon។
លោកប្រធានសភាអ៊ុយក្រែនរូបនេះបានថ្លែងបន្តថា “យើងចង់ឱ្យគ្រាប់ផ្លោង និងអាវុធមីស៊ីលរបស់រុស្ស៊ី ត្រូវតែបញ្ឈប់ការបំផ្លិចបំផ្លាញប្រទេសដ៏សន្តិភាពរបស់យើង និងសម្លាប់ប្រជាជនស៊ីវិលរបស់យើង ដោយនិទណ្ឌភាព”។ ដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញទាំងនេះ យើងចាំបាច់ត្រូវមានប្រព័ន្ធអាវុធការពារ មីស៊ីលសមល្មមគ្រប់គ្រាន់។ លោក Ruslan មានជំនឿថា ទ័ពសម្ព័ន្ធមិត្តអង្គការណាតូ អាច និងគួរតែផ្តល់ដល់អ៊ុយក្រែន យ៉ាងហោចណាស់ សិទ្ធិជាមូលដ្ឋាន ក្នុងការការពារខ្លួនដោយខ្លួនឯង។ លើសពីនេះទៀតលោកចាត់ទុកថាមានភាពចាំបាច់សម្រាប់អង្គការណាតូ ក្នុងការប្រតិកម្មដ៏ខ្លាំងក្លាមួយ ចំពោះការវាយ ប្រហារបែបភេរវករ នៅក្នុងទីក្រុង Kremenchuk នៅមុនជំនួបកំពូលរបស់អង្គការណាតូ។
នេះជាបញ្ហាប្រឈមមួយសម្រាប់អង្គការណាតូ ដូច្នឹងលោកស្នើសុំយ៉ាងទទូចឱ្យអង្គការនេះផ្តល់នូវ ការឆ្លើយតបដ៏សមស្របមួយចំពោះសហព័ន្ធរុស្ស៊ី ដែលជារដ្ឋភេរវករ។ បច្ចុប្បន្ននេះ កងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែនកំពុងតែការពារដោយមិនបានគិតពីខ្លួនឯង មិនមែនដើម្បីតែប្រជាជនខ្លួនឯង ប៉ុន្តែដើម្បីប្រជាជនទាំងអស់នៃសហភាពអឺរ៉ុប និងពិភពលោកនិយាយជារួម ពីការឈ្លានពានរបស់រុស្ស៊ី។ ជំនួបកំពូល អង្គការណាតូរយៈពេល ៣ថ្ងៃ បានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងរាជធានីម៉ាឌ្រីដ ព្រះរាជាណាចកក្រអេស្ប៉ាញ។ មេដឹកនាំក្នុងប្លុកនេះ បានកំណត់និយមន័យថា ព្រឹត្តិការណ៍នេះគឺជា “ជំនួបកំពូលនៃការផ្លាស់ប្តូរ” ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងពេលបច្ចុប្បន្ន និងការបង្កសង្រ្គាម ដោយគ្មានហេតុផលពីសំណាក់រុស្ស៊ីមកលើអ៊ុយក្រែន៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-polytics/3517010-ukraine-parliament-chair-calls-on-nato-to-help-country-with-missile-defense.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម