logo logo
banner1
សភាកោះតៃវ៉ាន់ អបអរសាទរដល់ប្រធានរដ្ឋសភាជាស្រ្តីដំបូងគេរបស់បារាំង
 

លោកស្រី  Yael Braun-Pivet ទើបជាប់ឆ្នោតជាប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង

លោក You Si-kun ប្រធានសភាកោះតៃវ៉ាន់ បានអបអរសាទរដល់លោកស្រី Yael Braun-Pivet ប្រធានរដ្ឋសភាថ្មីនៃសាធារណរដ្ឋបារាំង ដែលជាស្រ្តីដំបូងគេមិនធ្លាប់មានត្រូវបានជាប់ឆ្នោតក្នុងតំណែង ប្រធានរដ្ឋសភា។ លោក You បានថ្លែងថា លោកទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការ និងអន្តរកម្មថែមទៀត រវាងតៃវ៉ាន់ និងបារាំង ដើម្បីរួមចំណែកដល់សុខុមាលភាពនៃប្រជាជនទាំងពីរ​ ក្នុងថ្ងៃអនាគត។ ជាមួយ នឹងការគាំទ្រដោយសំឡេងភាគច្រើនដាច់ខាតក្នុងការបោះឆ្នោត សភាតៃវ៉ាន់ជឿជាក់ថា លោកស្រី Yael នឹងដឹកនាំរដ្ឋសភាធ្វើសេចក្តីព្រាងច្បាប់ និងត្រួតពិនិត្យរដ្ឋាភិបាលដើម្បីលើកកម្ពស់គោលនយោបាយ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋសភាបារាំងបានអនុម័តសេចក្តីសម្រេច មួយគាំទ្រការចូលរួមរបស់តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិ រួមមាន មហាសន្និបាតសុខភាពពិភពលោក អង្គការអាកាសចរណ៍អន្តរជាតិ អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ និងក្របខ័ណ្ឌអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ៕

https://www.taiwannews.com.tw/en/news/4584470



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`