logo logo
banner1
សមាជិកសភាអាល្លឺម៉ង់ ស្នើឱ្យចោទសួរពីចេតនា ធ្វើឱ្យអាល្លឺម៉ង់ពឹងផ្អែកលើឋាមពលរបស់រុស្ស៊ី
 

លោក Roderich Kiesewetter ប្រធានរដ្ឋសភាអាល្លឺម៉ង់

ការពឹងផ្អែករបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លើថាមពលសហព័ន្ធរុស្ស៊ី អាចជាការធ្វើឡើងដោយ ចេតនា។ ដូច្នឹងវាជា

ការចាំបាច់ក្នុងការស៊ើបអង្កេតលើហេតុផលនៅពីក្រោយរឿងនេះ។ នេះបើតាមលោក  Roderich Kiesewetter សមាជិករដ្ឋសភាអាល្លឺម៉ង់ មកពីគណបក្ស CDU/CSU បានថ្លែងប្រាប់សារព័ត៌ មាន Guildhall។ វាជាការពឹងផ្អែកមួយ ដែលធ្វើឡើងដោយលោកអធិការបតី Schroeder និងលោកស្រី អធិការបតី  Merkel  កាលពី ១៦ ទៅ២០ឆ្នាំមុន ហើយការពឹងផ្អែកនេះ គឺធ្វើឡើងដោយមានចេតនា។

ដូច្នឹងយើងត្រូវតែបើកការស៊ើបអង្កេតមួយដ៏ពិតប្រាកដមួយ ថាអ្វីជាហេតុផលដែលយើងកាត់ផ្តាច់ ការផ្គត់ផ្គង់ជាច្រើនពីប្រទេសន័រវែស ហូឡង់ អាល់ហ្សេរី និងប្រទេសដទៃទៀត ហើយហេតុអ្វីយើងមិន សាងសង់ស្ថានីយឧស្ម័ន(ហ្គាស) LNG ជំនួសឱ្យការទទួលឧស្ម័នពីរុស្ស៊ី។ សមាជិកសភារូបនេះបាន សង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបើកការស៊ើបអង្កេតដើម្បីរកឱ្យឃើញថា ហេតុអ្វីបានជាការពឹងផ្អែកនេះ (ការពឹងផ្អែកលើរុស្ស៊ី) ធ្វើឡើងដោយមានចេតនា៕

https://www.ukrinform.net/rubric-economy/3517561-german-lawmaker-calls-for-inquiry-into-deliberately-making-germany-dependent-on-russian-energy.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`