logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅ ចក្រភពអង់គ្លេស
 

 លោក Vuong Dinh Hue អញ្ជើញមកដល់អាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍

កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គម និយមវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍(ម៉ោងក្នុងប្រទេសអង់ គ្លេស) ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅចក្រភពអង់គ្លេស តបតាមការអញ្ជើញរបស់លោក John McFall ប្រធានសភាជាន់ខ្ពស់(House of Lords) និងលោក Lindsay Hoyle ប្រធាន សភាជាន់ទាបនៃចក្រភពអង់គ្លេស។

ដំណើរ​ទស្សន​កិច្ច​នេះ ​មាន​គោល​បំណង​រក្សា និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបញ្ជាក់ពីសារៈសំខាន់ដែលវៀតណាមយកចិត្តទុកដាក់ចំពោះភាពជា ដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះលោក Hue នឹងជួបសន្ទនា ការងារជាមួយលោក McFall និងលោក Hoyle ព្រមទាំងមានកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ដទៃទៀតក្នុង ជួររដ្ឋាភិបាល, សភានៃចក្រភពអង់គ្លេស ព្រមទាំងតំណាងមកពីសហគមន៍ធុរកិច្ច និងសេដ្ឋកិច្ចធំៗ, សាជីវ កម្មហិរញ្ញវត្ថុ និងអប់រំនៃប្រទេសអឺរ៉ុប។ ការផ្តោតសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងពន្លឿនការអភិវឌ្ឍគោលនយោបាយច្បាប់សម្រាប់កិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរតាមរយៈបណ្តាញសភា ឆ្ពោះទៅការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចក្រភពអង់គ្លេស-វៀតណាម(UKVFTA)។

បន្ទាប់​ពី​អញ្ជើញ​មក​ដល់ លោក Hue ​បាន​ជួបសំណេះសំណាល​ជាមួយ​មន្ត្រី ​និង​បុគ្គលិក​នៃ​ស្ថានទូត​វៀតណាម និង​តំណាង​សហគមន៍​វៀតណាម​ប្រចាំ​នៅចក្រភព​អង់គ្លេស។ លោកបានស្នើឱ្យសមាគម និងអង្គការនានារបស់វៀតណាមនៅអង់គ្លេស បន្តដើរតួនាទីសំខាន់ក្នុងការកសាងសហគមន៍ដែលមានស្ថិរ ភាព និងអភិវឌ្ឍន៍ ដើម្បីក្លាយជាស្ពានដ៏រឹងមាំសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររបស់វៀតណាម។ លោក Hue ក៏បានសម្តែងក្តីសង្ឃឹមថា បណ្តាញអ្នកជំនាញ និងបញ្ញវន្តវៀតណាមនៅចក្រភពអង់គ្លេសនឹងបន្តភ្ជាប់ ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមាតុភូមិ រួមចំណែករំលែកចំណេះដឹង និងធនធានមនុស្សដ៏មានតម្លៃដល់ប្រទេសជាតិ ៕

http://ព័ត៌មានសភាអន្តរជាតិ ៣០-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-begins-official-visit-to-uk/231864.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`