logo logo
banner1
ប្រធានសភាប្រជាជនចិន ជួបសន្ទនាការងារជាមួយប្រធានសភាជាន់ទាប កាហ្សាក់ស្ថាន
 

លោក Li Zhanshu ជួបសន្ទនាការងារជាមួយលោក Erlan Koshanov តាមប្រព័ន្ធនិម្មិត

កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក Li Zhanshu ប្រធានសភាប្រជាជននៃសាធារណរដ្ឋប្រជា មានិតចិនបានជួបសន្ទនាការងារជាមួយលោក Erlan Koshanov ប្រធានសភាជាន់ទាប(Mazhilis)នៃសាធារណ រដ្ឋកាហ្សាក់ស្ថានតាមប្រព័ន្ធនិម្មិត ។ លោក Li ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន(NPC)បាន មានប្រសាសន៍ថា ក្រោមការណែនាំជាយុទ្ធសាស្ត្រ និងការជំរុញដោយផ្ទាល់របស់ប្រមុខរដ្ឋទាំងពីរ ទំនាក់ទំនង ចិន-កាហ្សាក់ស្ថានបានបន្តសម្រេចបាននូវការអភិវឌ្ឍជឿនលឿន និងលើកកម្ពស់ថ្មីមួយនៅក្នុងភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរដែលត្រូវបានឈានដល់។ ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកាហ្សាក់ស្ថាន លោក Li បានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀម ខ្លួនជាស្រេចដើម្បីធ្វើការជាមួយកាហ្សាក់ស្ថាន ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេច បាន បន្តទំនាក់ទំនងមិត្តភាពពីជំនាន់មួយទៅជំនាន់មួយ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងរឹងមាំ ៕

https://english.news.cn/20220627/5028c511c64a47e2bd7a57804dc82aa7/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`