logo logo
banner1
ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន សង្ឃឹមថា អង្គការសុខភាព ពិភពលោកនឹងបន្តគាំទ្រដល់ប៉ាគីស្ថាន
 

លោក Sadiq Sanjrani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

ដោយបញ្ជាក់អះអាងជាថ្មី ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានក្នុងការ កែលម្អប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេស លោក Sadiq Sanjrani ប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានបង្ហាញ នូវក្តីសង្ឃឹមថា អង្គការសុខភាពពិភពលោក(WHO)នឹងបន្តផ្តល់ការគាំទ្រដល់ប្រទេសរបស់លោក។  លោក បណ្ឌិត Palitha Gunarathna Mahipala តំណាងអង្គការ WHO ប្រចាំប្រទេសប៉ាគីស្ថានបានអំពាវនាវ ដល់លោក Sanjrani នៅឯវិមានសភា ដើម្បីពិភាក្សាពីកម្មវិធីការងារសំខាន់ៗរបស់អង្គការ WHO នៅក្នុង ប្រទេសមួយនេះ។

លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានកោតសរសើរដល់លោកបណ្ឌិត Palitha ចំពោះការបំពេញ ការងាររបស់អង្គការសុខភាពពិភពលោក ដើម្បីជួយត្រួតពិនិត្យការរីករាលដាលនៃជំងឺកូវីដ-១៩ និងបាន វាយតម្លៃខ្ពស់ចំពោះការគាំទ្រដោយឥតងាករេរបស់អង្គការមួយនេះ ដើម្បីជួយពង្រឹងគុណភាពប្រព័ន្ធ សុខាភិបាលប៉ាគីស្ថាន៕

https://www.dawn.com/news/1697032/senate-chairman-hopes-who-to-continue-extending-support-to-pakistan



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`