លោក Alen Simonyan ប្រធានរដ្ឋសភាអាមេនី(ស្តាំ) ទទួលជួបបដិសណ្ឋារកិច្ច
ជាមួយលោក Alexey Gordeyev អនុប្រធានសភាជាន់ទាបរុស្ស៊ី
កាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក Alen Simonyan ប្រធានរដ្ឋសភានៃ សាធារណរដ្ឋអាមេនី បានទទួលជួបបដិសណ្ឋារកិច្ចជាមួយគណៈប្រតិភូសភាជាន់ទាបសហព័ន្ធរុស្ស៊ី (State Duma) ដែលដឹកនាំដោយលោក Alexey Gordeyev អនុប្រធានសភាជាន់ទាបរុស្ស៊ី។
ប្រធានរដ្ឋសភាប្រទេសអាមេនីរូបនេះ បានបញ្ជាក់ថា ប្រទេសទាំងពីរកំពុងជំរុញការអភិវឌ្ឍបន្ថែមនៃទំនាក់ទំនងជាសម្ព័ន្ធមិត្តវិស័យផ្សេងៗ។ លោក Simonyan បានគូសបញ្ជាក់ថា ការសន្ទនាផ្នែកនយោបាយ រវាងប្រទេសអាមេនី និងរុស្ស៊ី មានលក្ខណៈជាយុទ្ធសាស្ត្ររឹងមាំ ហើយគន្លឹះនៃភាពជោគជ័យដ៏សំខាន់ និងជាការសន្ទនាប្រកបដោយប្រសិទ្ធភាពរបស់ប្រជាពលរដ្ឋនៃរដ្ឋរបស់យើងទាំងពីរលើកដំបូង។ លោក Simonyan បានគូសបញ្ជាក់បន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការអន្តរសភា និងរបៀបវារៈក្នុងវិស័យជាច្រើនទៀត។
ភាគីប្រទេសទាំងពីរបានបញ្ជាក់រួមគ្នាថា ខ្លួនមានឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការដ៏ខ្លាំង ក្លាទោះបីលើព្រឹត្តិការណ៍នយោបាយនានាក្នុងតំបន់ និងវេទិកាអន្តរជាតិផ្សេងៗក៏ដោយ។
ក្នុងកិច្ចប្រជុំនោះ សារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសអាមេរនី និងរុស្ស៊ី នៅក្នុងដំណើរការសមាហរណកម្មសកល ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ ជាពិសេស ពាក់ព័ន្ធនឹង ទស្សនវិស័យរបស់សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Eurasian Economic Union) ៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-០៦-២២- កែវ ធាវី ប្រែសម្រួលពី៖ http://www.parliament.am/news.php?cat_id=2&NewsID=16975&year=2022&month=06&day=28&lang=eng
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម