លោកស្រីYale Braun-Pivet ត្រូវបានរដ្ឋសភាបារាំងនីតិកាលថ្មី(នីតិកាលទី១៦) បោះឆ្នោតក្នុងសម័យប្រជុំដំបូងកាលពីថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ជ្រើសរើសធ្វើជាប្រធានរដ្ឋសភា។ លោកស្រី Braun-Pivet គឺជាអ្នកនយោបាយពីគណបក្សLa République En Marche! របស់លោកEmmanuel Ma cron ប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសបារាំង។លោកស្រីBraun-Pivet ជាអតីតអ្នកសង្គមនិយមដែល ចូលរួមក្នុងគណបក្សរបស់លោកMacron ក្នុងឆ្នាំ២០១៦ និងហាក់មានភាពថ្មីថ្មោងបន្តិច ផ្នែកនីតិកម្ម។
រដ្ឋសភាបារាំង គឺជាស្ថាប័នដែលមានអំណាចជាងគេ ក្នុងសភាបារាំង ហើយបច្ចុប្បន្ននេះរដ្ឋសភា បារាំងបានដើរតួនាទីយ៉ាងសំខាន់ បើធៀបនឹងរយៈពេល២០ឆ្នាំកន្លងទៅនេះ។ ប៉ុន្តែចំនួនសមាជិការដ្ឋស ភានីតិកាលថ្មី នៅតែមានចំនួនតិចជាងសមាជិកជាបុរស។ ដូច្នេះការតែងតាំងលោកស្រីBraun-Pivet ជាប្រធានរដ្ឋសភា គឺជាសារដ៏សំខាន់អំពីតម្លៃរបស់ស្រ្តីក្នុងឆាកនយោបាយ។ លោកស្រីBraun-Pivet គឺជាអតីតមេធាវី ដែលបានចំណាយពេលច្រើនឆ្នាំបំពេញការងារក្នុងទ្វីបអាស៊ី។ ក្នុងឆ្នាំ២០១៧ លោកស្រី Braun-Pivet បានជាប់ឆ្នោតជាសមាជិករដ្ឋសភាមណ្ឌលប៉ារីស និងបានក្លាយជាប្រធានគណៈកម្មាធិការច្បាប់របស់រដ្ឋសភារយៈពេល៥ឆ្នាំ។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំសមាជិករដ្ឋសភាបារាំង កាលពីថ្ងៃ១២និង១៩(ជុំទី១និងជុំទី២) ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញថា សម្ព័ន្ធភាពគណបក្សកាន់អំណាចបច្ចុប្បន្ន(គឺគណបក្សLa République En Marche! គណបក្ស Mouvement Démocrat និងគណបក្សHorizons) បានទទួលអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា (ទទួលបាន២៧០អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន៥៧៧ អាសនៈ) ប៉ុន្តែមិនច្រើនដល់ថ្នាក់ដែលសម្ព័ន្ធគណបក្សនេះអាចអនុម័តច្បាប់ដោយមិនចាំបាច់ត្រូវការការគាំទ្រពីគណបក្សដទៃបានឡើយ។ អ្នកគាំទ្រលោកប្រធានាធិបតីMarcron មានការព្រួយបារម្មណ៍ថារដ្ឋសភានីតិកាលថ្មី អាចនឹងមានភាពប្រទាញប្រទង់គ្នាផ្នែកនយោបាយ និងអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកMacron ក្នុងការជួយស្ទូចកំណើនសេដ្ឋកិច្ចដែលយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនអាជីវកម្ម និងក្នុងការអនុម័តនូវបញ្ញត្តិផ្សេងពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
http://ព័ត៌មានសភាអន្តរជាតិ ២៩-០៦-២២- មាស តូនី ប្រែសម្រួលពី៖ https://ca.finance.yahoo.com/news/french-parliament-opens-era-macron-161835375.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម