លោក Yair Lapid (ស្តាំ) និងលោក Naftali Bennett
កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ លោក Naftali Bennett នាយករដ្ឋមន្ត្រីនៃរដ្ឋអ៊ីស្រាអែល បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកចុងក្រោយរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រី មុនពេលការរំលាយសភា ដែលត្រូវបានរំពឹងទុកក្នុងសប្តាហ៍នេះ។ លោក Bennett បានប្រាប់ក្រុមរដ្ឋមន្ត្រីនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ជាអកុសលឆាប់ៗនេះ អ៊ីស្រាអែលនឹងឆ្ពោះទៅរកការបោះឆ្នោត” ដោយសំដៅលើការបោះឆ្នោតនៅថ្ងៃចន្ទ ទី២៧ ឬថ្ងៃពុធ ទី២៨ ខែមិថុនា ដែលសភាអ៊ីស្រាអែលនឹងបោះឆ្នោតដើម្បីរំលាយខ្លួនឯង។ នៅពេលដែលសភាត្រូវបាន រំលាយ រដ្ឋាភិបាលបណ្តោះអាសន្ននឹងត្រូវដឹកនាំដោយលោក Yair Lapid រដ្ឋមន្ត្រីក្រសួងការបរទេស ស្របតាម កិច្ចព្រមព្រៀងចែករំលែកអំណាចដែលលោក Lapid និងលោក Bennett បានចុះហត្ថលេខាបន្ទាប់ពីការបោះឆ្នោត កាលពីឆ្នាំ២០២១ ដែលមិនមានគណបក្សណាមួយទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនោះទេ។ លោក Bennett និងលោក Lapid បានសម្រេចចិត្តរំលាយសភា បន្ទាប់ពីសម្ព័ន្ធភាពរង្គោះរង្គើរបស់ពួកគេបានបាត់ បង់សំឡេងភាគច្រើនកាលពី២ខែមុន។ ការបោះឆ្នោតនាពេលខាងមុខនឹងក្លាយជាការបោះឆ្នោតលើកទី៥របស់ ប្រទេសអ៊ីស្រាអែលក្នុងរយៈពេល៣ឆ្នាំ ៕
https://english.news.cn/20220627/5028c511c64a47e2bd7a57804dc82aa7/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម