រូបទង់ជាតិប្រទេសគុយបា និងប្រទេសតួកគី
កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋគុយបា និងសាធារណរដ្ឋតួកគី កំពុង ពង្រីកចំណងទាក់ទងរបស់ខ្លួន ដែលជាផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូមកពីប្រជា ជាតិការ៉ាអ៊ីប មកកាន់រដ្ឋធានីមួយនេះ។ គណៈប្រតិភូគុយបា ដឹកនាំដោយលោកស្រី Maria Mari Ma chado អនុប្រធានសភាអំណាចប្រជាជនគុយបា និងរួមដំណើរផងដែរ ដោយលោកស្រី Yolanda Ferrer ប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិ និងលោកស្រី Zailin Gaulhiac មន្រ្តីសភាគុយបា។
របៀបវារៈការងារ រួមមាន ការពិភាក្សាការងារជាមួយមេដឹកនាំសភា និងសមាជិកសភាក្រោមគំនិត ផ្តួចផ្តើមសាមគ្គីភាពជាមួយទីក្រុងឡាហាវ៉ាន។ ការតភ្ជាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសគុយបា និង តួកគី រួមទាំង ការគាំទ្រនៅក្នុងអង្គការពហុភាគី ដែលបានថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋ អាម៉េរិកមកលើប្រជាជនគុយបា។ កាលពីខែមករា ឆ្នាំ២០២២នេះ លោក Mustafa Sentop ប្រធានសភា តួកគីបានសរសេរក្នុងលិខិតមួយថា លោកសង្ឃឹមថា ចំណងទាក់ទងកិច្ចសហប្រតិបត្តិការរវាងសភានៃ ប្រទេសទាំងពីរនឹងត្រូវបានពង្រឹងឆាប់ៗនេះ ជាមួយនឹងដំណើរទស្សនកិច្ចអន្តរសភាទៅវិញទៅមក៕
https://www.plenglish.com/news/2022/06/27/cuba-and-turkey-expand-parliamentary-ties/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម