លោក Wang Yang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន
រដ្ឋធានីប៉េកាំង៖ លោក Wang Yang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការជាតិសភាប្រឹក្សានយោបាយប្រជាជនចិន បានទទូចឱ្យគណៈប្រតិភូបក្សកុម្មុយនិស្តចិនដើមកំណើតតៃវ៉ាន់អនុវត្តន៍ភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ និងចូលរួមចំណែកជាមួយមហាសន្និបាតជាតិលើកទី ២០ របស់បក្ស។ ការកត់សម្គាល់របស់លោក Wang នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយក្រុមសមាជិកបក្សកុម្មុយនិស្តចិនដើមកំណើតតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២។
នៅក្នុងកិច្ចប្រជុំនោះ លោក Wang បានថ្លែងថា សមាជិកបក្សកុម្មុយនិស្តចិនដើមកំណើតតៃវ៉ាន់ គ្រប់រូប គួរតែយល់ឱ្យបានច្បាស់អំពីគោលនយោបាយរួមរបស់បក្ស លើការដោះស្រាយបញ្ហាកោះតៃវ៉ាន់ (សាធារណរដ្ឋចិន) ក្នុងយុគសម័យថ្មី, ការអនុវត្តសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំបក្សពាក់ព័ន្ធនឹងកោះតៃវ៉ាន់ និងការប្រកាន់ខ្ជាប់នូវមាគ៌ាដឹកនាំរបស់មជ្ឈិមបក្សលើគោលការណ៍ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗ។
លោក Wang ក៏បានលើកទឹកចិត្តផងដែរ ឱ្យសមាជិកគណៈប្រតិភូនេះទាំងអស់ធ្វើជាគំរូល្អមួយក្នុងការជំទាស់នឹងអ្វីដែលគេហៅថា «ឯករាជ្យរបស់កោះតៃវ៉ាន់» និងការជួយសម្របសម្រួលដើម្បីឈាន ទៅរួបរួមជាតិឡើងវិញ។ សមាជិកគណៈប្រតិភូទាំងអស់ ក៏គួរតែធ្វើការធានាលើផលប្រយោជន៍របស់ជនរួមជាតិតៃវ៉ាន់ផងដែរ និងធ្វើការងារលើផ្នែករបស់ខ្លួនក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការឆ្លងកាត់ច្រកសមុទ្រ និងការប្រាស្រ័យទាក់ទងគ្នា៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ http://english.news.cn/20220626/6d0fd144344948f3ae08ae1d8dbec05a/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម