លោក István Jakab(ឆ្វេង)ទទួលស្វាគមន៍លោក Vuong Dinh Hue នៅអាកាសយានដ្ឋាន Liszt Ferenc
កាលពីរសៀលថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២(ម៉ោងក្នុងប្រទេសហុងគ្រី)លោក Vuong Dinh Hue ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមបាន អញ្ជើញមក ដល់អាកាសយានដ្ឋាន Liszt Ferenc ក្នុងរដ្ឋធានីប៊ុយដាប៉ែស នៃប្រទេសហុងគ្រីដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ តបតាមការអញ្ជើញរបស់លោក László Kövér រដ្ឋសភាហុងគ្រី។
លោក Hue និងគណៈប្រតិភូត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានដោយលោក István Jakab អនុប្រធានសភាហុងគ្រី, លោក Ory Csaba ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម និងលោក Nguyen Thi Bich Thao ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហុងគ្រី រួមទាំងថា្នកដឹកនាំផ្សេងទៀតផងដែរ។ ដំណើរ ទស្សនកិច្ចរបស់លោក Hue ធ្វើឡើងចំពេលមានការអភិវឌ្ឍល្អនៃទំនាក់ទំនងរវាងវៀតណាម-ហុងគ្រី បន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យ ក្នុងដំណើរបំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៨ របស់លោក Nguyen Phu Trong អគ្គលេខាបក្សវៀតណាម។ ប្រទេសហុងគ្រីមាន ភាពសកម្មយ៉ាងខ្លាំងក្នុងការជំរុញការផ្តល់សច្ចាប័នលើFTA EU-វៀតណាម។ ហុងគ្រីក៏ជាប្រទេសដំបូងគេ ក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុបដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម(EVIPA)។ ពាណិជ្ជកម្មទ្វេភាគីមានសរុបចំនួន១.១ពាន់លានដុល្លារកាលពីឆ្នាំមុន ជាមួយ នឹងសម តុល្យពាណិជ្ជកម្មប្រសើរឡើង ទោះបីជាមានផលប៉ះពាល់នៃជំងឺកូវីដ–១៩ក៏ដោយ។ សភាទាំងពីរក៏បានរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូររវាងគណៈកម្មាធិការ ព្រមទាំងក្រុមមិត្តភាពសភា រួមជាមួយនឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរសភា ក្នុងតំបន់ និងអន្តរជាតិដូចជា AIPA, AIPA, IPU, APPF, ASEP ឬក៏ APF។
ដំណើរទស្សនកិច្ចនេះបង្ហាញពីការតាំងចិត្តនយោបាយរបស់ភាគីទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិ បត្តិការសភា ជាពិសេសក្នុងការកសាង និងបញ្ចប់ច្រករបៀងផ្លូវច្បាប់ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់អ្នកវិនិយោគ និងអាជីវកម្មរបស់ពួកគេ ព្រមទាំងជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យជាច្រើន ៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-chairman-arrives-in-hungary-begins-official-visit/231724.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម