លោក Hamza Abdi Barre នាយករដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋសហព័ន្ធសូម៉ាលី
កាលពីថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋសហព័ន្ធសូម៉ាលី បានអនុម័តជាឯកច្ឆន្ទ លើការតែងតាំងលោក Hamza Abdi Barre ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។ លោក Sheikh Aden Mohamed Nur (Madobe) ប្រធានសភាសហព័ន្ធសូម៉ាលីបានមានប្រសាសន៍ថា សមាជិកសភាចំនួន២២០រូប ដែលបានចូលរួមក្នុងសម័យប្រជុំ បានបោះឆ្នោតគាំទ្រលោក Barre ដែលត្រូវបានជ្រើសតាំងដោយលោកប្រធានា ធិបតី Hassan Sheikh Mohamud កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ លោក Madobe បានមានប្រសាសន៍ បន្ទាប់ពីការបោះឆ្នោតថា “សមាជិកសភាទាំង២២០រូប ដែលមានវត្តមាននៅក្នុងសភានៅថ្ងៃនេះ បានឆ្លើយតបទៅ នឹងសំណើសុំការអនុម័តតែងតាំងនាយករដ្ឋមន្ត្រីថ្មី ហើយសមាជិកសភាទាំងអស់បានបោះ ឆ្នោតគាំទ្រលោក Hamza Abdi Barre ធ្វើជានាយករដ្ឋមន្ត្រីថ្មី។ គ្មាននរណាម្នាក់បោះឆ្នោតប្រឆាំង ឬអនុបវាទឡើយ ៕
https://english.news.cn/africa/20220625/6795193da72b41b29468f4bf3b07f7c5/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម